បាញ់រះអស់៤គ្រាប់ចូលកាស៊ីណូរបួសភ្ញៀវចិនម្នាក់នៅក្រុងព្រះសីហនុ

ព្រះសីហនុ​ ៖​ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២១សីហា២០១៩នេះបានបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ដែលបង្កផ្ទះអាវុធបាញ់ចូលកាស៊ីណូមួយកន្លែងបណ្តាលឱ្យបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងលេងនៅក្នុងកាស៊ីណូរងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា​ តាមការពិនិត្យVideo កាមេរ៉ាសុវត្ថិភាពឃើញថាជនបង្កហេតុដែលផ្ទុះអាវុធបាញ់ប្រហារខាងលើនេះ  បង្កឡើងដោយជនជាតិ១ក្រុម មានគ្នា ៤នាក់ ដែលហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាស៊ីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនឱ្យក្រុមជនដៃដល់ចូលទៅក្នុងកាស៊ីណូទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក៤នាក់បានដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាស៊ីណូនោះតែម្តង។ 

ក្រោយបាញ់ប្រហាររួច ក្រុមជនដៃដល់ក៏នាំគ្នារត់គេចខ្លួន ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ សមត្ថកិច្ចអះអាងថា​ នឹងមិនយូរនោះទេ​ សមត្ថកិច្ចនឹងចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab