បុរសមិនស្គាល់ឈ្មោះម្នាក់ បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្ត Ford បុកស្លាប់

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ស្លាប់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីរសៀល លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ៦៤-៦៥ ស្ថិតក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។ 

ប៉ូលិសនិយាយថា ដំបូងមានរថយន្ត១គ្រឿងម៉ាកFord ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-3277 បើកបរដោយឈ្មោះ វ៉ាំ វ៉េន ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិអណ្តូង ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពងចាម ធ្វើដំណើរពីលិចទៅកើត ។ 

លុះដល់កន្លែងកើតហេតុ រថយន្តបានជ្រុលទៅបុកជាមួយម៉ូតូ ១គ្រឿងម៉ាកWAVE ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយម្ចាស់មិនទាន់ស្គាល់អត្តសញ្ញាណ មិនមានពាក់មួកសុវត្ថិភាព ដែលកំពុងធ្វើដំណើរឆ្លងកាត់ថ្នល់ ( ទទឹងផ្លូវ ) បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ។ ឯ វត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុក ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab