ត្រៀមបណ្តេញចេញបុរសអង់គ្លេសចូលនិវត្តន៍មានជំងឺប្រចាំកាយម្នាក់ស្នាក់នៅលើសទិដ្ឋាការ

សៀមរាប​ ៖ កម្លាំងប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីខេត្តសៀមរាប​ បានទទួលជនបរទេសម្នាក់ពីកម្លាំងប៉ូលិសផ្នែកគ្រប់គ្រងជនបរទេសក្រុងសៀមរាបនៅវេលាម៉ោង ១១ព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩កន្លងទៅ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ ហើយកំពុងមានជំងឺប្រចាំកាយលើសឈាម​ ។

ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឱ្យដឹងថា ជនបរទេសខាងលេីឈ្មោះ PARSONS THOMAS ភេទប្រុស កើតថ្ងៃទី ០២ ខែ១១ ឆ្នាំ១៩៤៥ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥០០៥៧១៤៨១ ទិដ្ឋាការស្នាក់នៅផុតសុពលភាពថ្ងៃទី ២១ ខែ១២ ឆ្នាំ២០១៨ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួល ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ជនបរទេសរូបនេះមានជម្ងឺលើសឈាម (ស្លាប់មួយចំហៀងខ្លួន)សមត្ថកិច្ចមិនអាចធ្វើការសាកសួរលម្អិតបាននោះទេ​។

បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab