The moment case can turn iphone into a professional camera

ស្រោមទូរស័ព្ទឈ្មោះថា Moment Case អាចប្រែក្លាយទូរស័ព្ទ iPhone របស់អ្នកទៅជាកាមេរ៉ាអាជីពបាន

គ្មានអ្វីអាចប្រកែកបានទេដែលថា សមត្ថភាពក្នុងការថតរូបលើស្មាតហ្វូនបានធ្វើឲ្យពិភពលោកបច្ចុប្បន្នមានផ្លាស់ប្តូរយ៉ាងខ្លាំអ។ ការថតរូបលើស្មាតហ្វូនមានភាពងាយស្រួល សប្បាយ លឿន និងអាចចែករំលែកបានភ្លាមៗ ប៉ុន្តែនៅតែខ្វះលក្ខណៈពិសេសដែលមានលើកាមេរ៉ាអាជីព។ 

អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនជាច្រើនបានប៉ុនប៉ងបង្កើត Lens (កែវម៉ាស៊ីនថតរូប) ដែលធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ដូចជាកំពុងប្រើកាមេរ៉ាអាជីពដូច្នោះដែរខណៈនៅតែអាចរក្សាបានភាពងាយស្រួលក្នុងការថតរបស់ស្មាតហ្វូន។ ក្រុមហ៊ុនបង្កើត Lens ថតរូបសម្រាប់ស្មាតហ្វូនឈ្មោះថា Moment បានបញ្ចូលគ្នារវាងស្មាតហ្វូន និង Lens បានយ៉ាងល្អឥតខ្ចោះជាផ្លូវការរួចមកហើយ។ ដូច្នេះសូមជួបជាមួយនឹងស្រោមទូរស័ព្ទ Moment Case ដូចខាងក្រោម៖

ស្រោមទូរស័ព្ទនេះមានរូបរាងសាមញ្ញតែស្អាត ហើយអ្វីដែលធ្វើឲ្យស្រោមនេះមានលក្ខណៈពិសេសខុសពីស្រោមទូរស័ព្ទមុនៗគឺថា វាផ្តល់ជូននូវមុខងារថត Focus យករូបភាពព្រាលខាងមុខ និងច្បាស់ខាងក្រោយ និងមុខងារផ្សេងៗទៀតដូចនៅលើកាមេរ៉ាអាជីពអ៊ីចឹងដែរ។ បន្ទាប់មក ស្រោមនេះនឹងភ្ជាប់មកទូរស័ព្ទរបស់អ្នកដោយប្រើប្រាស់ Bluetooth LE។ 

ក្រុមហ៊ុន Moment បានចេញស្រោមទូរស័ព្ទនេះកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៥ និងបានទទួលការគាំទ្រយ៉ាងច្រើនរួចមកហើយ។ ស្រោមទទេរគឺមានជម្រើសពណ៌ខ្មៅ និងពណ៌ស ដែលមានតម្លៃ ៤៩ ដុល្លារ ខណៈអ្នកដែលចង់បានតែ Lens អាចទិញបានក្នុងតម្លៃ ១២៥ ដុល្លារ ឬអាចទិញទាំងស្រោម និងកញ្ចក់ Lens ក្នុងតម្លៃ ១៩៩ ដុល្លារ។

ស្ថាបនិកក្រុមហ៊ុនលោក Marc Barros និយាយថា ស្រោម Moment Case ប្រើពេលផលិត ៥ ខែទើបហើយ និងថាវាជាគម្រោងឌីហ្សាញដ៏ប្រកួតប្រជែងបំផុត ដែលលោកមិនធ្លាប់ធ្វើពីមុនមកទេ។ បច្ចុប្បន្ន ស្រោមនេះអាចដាក់ត្រូវតែជាមួយ iPhone 6 ប៉ុណ្ណោះ ទោះយ៉ាងណា ក្រុមហ៊ុនសង្ឃឹមថានឹងពង្រីកម៉ូដែលរបស់ខ្លួនទៅកាន់ប្រភេទ iPhone ផ្សេងៗទៀត ប្រសិនបើយុទ្ធនាការដំបូងនេះទទួលបានជោគជ័យ៕ 

ប្រភព៖ ឡាយហ៊ែក

ប្រភព៖ ឡាយហ៊ែក

មតិយោបល់