adverise with khmeread Blank

ជើងកាង៥នាក់ស្ទាក់កាប់មនុស្ស២នាក់របួសធ្ងន់

   កោះកុង ៖ មនុស្ស២នាក់ត្រូវបានជនដៃដល់ស្ទាក់កាប់ឲ្យរបួសកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ធ្នូឆ្នាំ២០១៥នៅចំណុចភូមិធ្នង់ ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ហើយពួកវាបានរត់បាត់អស់។
     ប៉ូលិសប៉ុស្តិ៍កណ្តោលបានឲ្យដឹងថា ជនរងគ្រោះរងរបួស២នាក់:
1-ឈ្មោះនៅឃ្លៀចប្រុសអាយុ15ឆ្នាំជាតិខ្មែរ និង 2-ឈ្មោះរឿនហឿនប្រុសអាយុ23ឆ្នាំជាតិខ្មៃរ។ទាំងពីរនាក់នៅភូមិតាំកន់ឃុំកណ្តោលស្រុកបូទុមសាគរ។
    ប៉ូលិសបន្តថា អំពើហឹង្សាដោយចេតនានៅយប់ថ្ងៃទី១៣ធ្នូឆ្នាំ២០១៥ម៉ោង៨យប់នៅចំណុចភូមិធ្នង់ឃុំកណ្តោល បង្កឡើងដោយជនមិនស្គាល់មុខមានគ្នាប្រហែល៥នាក់ មានកាន់ដាវស្ទាក់កាប់ជនរងគ្រោះ២នាក់របួសធ្ងន់តែម្តង។
    ក្នុងករណីនេះប៉ូលិសស្រុកបុទុមសាគរកំពុងស៊ើបអង្កេត៕

adverise with khmeread

មតិយោបល់