adverise with khmeread 3238ca5700000578 3493956 image a 1 1458078071979

Rio Ferdinand៖ ចាំមើល​ក្លឹប Premier League បើ​មិន​ជ្រុះ​នៅ​ក្របខ័ណ្ឌ Champion League ខ្ទេច​

​    ​អតីត​កីឡាករ Man Utd លោក Rio Ferdinand ជឿថា​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League នឹង​ជ្រុះ​ចេញពី​ក្របខ័ណ្ឌ Champion ទាំងអស់​នៅ​ឆ្នាំនេះ ដោយសារ​មូលហេតុ​គ្មាន​កីឡាករ​លំដាប់ថ្នាក់​រប​ស់​ពិភពលោក​លេង​នៅ​អង់គ្លេស​។​

​    ​អតីត​កីឡាករ Man Utd រូបនេះ ដែលជា​អ្នក​បាន​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៣​ដង​ក្នុង​ក្របខ័ណ្ឌ Champions League និង​ឈ្នះ​ពាន​នេះ​នៅ​ឆ្នាំ​២០០៨ ជឿថា Premier League គឺជា​លី​ក​ដែល​ល្អមើល​ជាងគេ​ក្នុង​ពិភពលោក​។​

​    ​ប៉ុន្ដែ​ឥឡូវ​មានតែ​ក្លឹប Man City ប៉ុណ្ណោះ​បាន​ឈានទៅ​វគ្គ​មួយ​ភាគ​បួន​នៃ​ក្របខ័ណ្ឌ Champion League ចាប់តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។ ហើយ Ferdinand ជឿថា​ការបាត់បង់​កីឡាករ​ដូចជា Ronaldo, Luis Suarez និង Gareth Bale ពី​ក្រុម Premier League ដូចជា​ទៅធ្វើ​ម៉ាញ៉េ​អត់​ប្រដាប់​ដោះ​អ៊ីចឹង​។​

​    ​Ferdinand និយាយ​ទៅកាន់​សារព័ត៌មាន BT Sport អំពី Man City និង Dynamo Kiev ថា "​កាលពីមុន​យើង​មាន​ក្រុម​ដែលមាន​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​ទៅ​ប្រកួតប្រជែង និង​ទៅដល់​វគ្គ​ជ្រៅៗ​។​"

​    ​"​ក្នុង​ក្របខ័ណ្ឌ Champion League មាន​ក្រុមខ្លះ​លេង​អត់​ធ្លាក់​ជើង​សោះ​ក្នុង​លី​ក​របស់​ពួកគេ​។ ពួកគេ​អាច​លេង​ឈ្នះ​២០​ប្រកួត​ជាប់​គ្នា មាន​ភាគរយ​ចាញ់​និង​ស្មើ​មាន​តិចតួច​ណាស់​"​។​

​    ​"​បើ​យើង​គិត​ត្រឡប់មក​ក្រោយ​វិញ​កីឡាករ​លំដាប់​ពិភពលោក​ធ្លាប់មាន​លេង​ខ្លះៗ​ក្នុងប្រទេស​មួយ​នេះ​។ តែ​ឥឡូវ​គ្មានទេ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់