Davide Zappacosta ទទួលបានភ្លើងខៀវពីក្លឹប Chelsea ដើម្បីមានឱកាសលេងខ្ចីជើងទៅក្លឹប Roma

Chelsea បានយល់ព្រមឲ្យកីឡាករ Davide Zappacosta ចូលរួមជាមួយក្លឹប Roma ក្នុងកិច្ចសន្យាខ្ចីជើង។ ការធ្វើបែបនេះ នឹងផ្តល់កៅអីសម្រាប់កីឡាករវ័យក្មេង Reece James បង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់ Chelsea នៅរដូវកាលនេះ ដោយត្រូវជំនួសកីឡាករ Cesar Azpilicueta នៅពេលកីឡាកររូបនេះត្រឡប់ពីរបួស។

Chelsea បានរង់ចាំមុនយល់ព្រមឲ្យ Zappacosta ចាកចេញគឺរហូតដល់ពួកគេមានទំនុកចិត្តថា James បានជាសះស្បើយពេញលេញ។ James ដែលបានចំណាយពេលពេញមួយរដូវកាលមុនខ្ចីជើងនៅក្លឹប Wigan ហើយមានបញ្ហារបួសកជើងកាលពីរដូវក្តៅ ប៉ុន្តែគួរតែអាចលេងបាននៅប៉ុន្មានសប្តាហ៍ក្រោយនេះ។

Chelsea ធ្លាប់បានបដិសេធសំណើផ្ទេរមួយចំនួនពីក្លឹបនៅក្របខណ្ឌ EPL  សម្រាប់កីឡាករវ័យ១៩ឆ្នាំរូបនេះ ហើយក្លឹប West Ham, Crystal Palace និងក្លឹប Brighton ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍៕

adverise with khmeread