បងប្អូនបង្កើតឈ្លោះវាយគ្នារឿងបោះបង្គោលព្រំដី, បងប្រុសត្រូវប៉ូលិសឃាត់ខ្លួន

កណ្តាល ៖​ ប៉ូលិសស្រុកខ្សាច់កណ្តាលបុរសម្នាក់ជាបងប្រុស  បន្ទាប់ពីបានយកដំបងឫស្សីវាយប្អូនស្រីរបស់ខ្លួន​ ដោយមូលហេតុទំនាស់រឿងបោះបង្គោលព្រំដី​ កើតឡើងកាលពីថ្ងៃអាទិត្យថ្ងៃទី ១៨សីហាឆ្នាំ២០១៩ ម៉ោង ១០និង៣០នាទី ចំណុចភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ហើយបន្ទាប់មួយថ្ងៃទើបដាក់ពាក្យបណ្តឹងឈានដល់ប៉ូលិសឃាត់ខ្លួន។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សេង ធឿន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ-កើតហេតុរងរបួសឆ្អឹងជំនីខាងឆ្វេង ០១កន្លែង និងហើមជាំភ្នែកខាងឆ្វេង)។ចំណែកជនសង្ស័យឈ្មោះ សេង យឺន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្តាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។​វត្ថុតាងចាប់យកដំបងឫស្សី ១កំណាត់។

ប៉ូលិសបន្តថា​ កន្លងមកឈ្មោះ សេង ស្រឹម និងឈ្មោះ សេង យឺន ជាបងប្អូនគ្នាបង្កើត មានទំនាស់ដីធ្លីជាមួយគ្នានៅចំណុចអូរនៀល ភូមិព្រែកតាបែន ឃុំព្រះប្រសប់។លុះនៅថ្ងៃទី ១៨សីហា២០១៩ ម៉ោង ១០និង៣០ នាទី ឈ្មោះ ឈីវ ឆន បានហៅឈ្មោះ សេង យឺន និងឈ្មោះ យឺន មករា ឱ្យទៅដាំបង្គោលកំណត់ព្រំដីរបស់ខ្លួននៅចំណុចអូរនៀល ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ជាប់នឹងដីទំនាស់រវាងឈ្មោះ សេង យឺន និងឈ្មោះ សេង ស្រឹម ។ 

ពេលនោះឈ្មោះ សេង ស្រឹម ទៅឃាត់ឈ្មោះ សេង យឺន កុំឱ្យបោះបង្គោលព្រំដី ដោយសំអាងថា​ «បោះបង្គោលព្រំដីមិនត្រឹមត្រូវចូលមកដីខ្លួន» ។បន្ទាប់មកឈ្មោះ សេង ស្រឹម និងឈ្មោះ សេង យឺន ឈ្មោះ យឺន មករា បានប្រតាយប្រតបដណ្តើមបង្គោលព្រំដី ។ឃើញដូច្នេះឈ្មោះ សេង ធឿន បានរត់ចេញពីក្រោមផ្ទះរបស់ឈ្មោះ សេង ស្រឹម ចូលទៅឃាត់ ហើយប្រតាយប្រតប់គ្នាជាមួយឈ្មោះ យឺន មករា ។

ស្របពេលនោះឈ្មោះ ម៉ី អ៊ិត ជាប្រពន្ធរបស់ឈ្មោះ សេង យឺន បានចូលទៅប្រតាយប្រតប់ជាមួយឈ្មោះ សេង ធឿន ហើយឈ្មោះ សេង យឺន បានយកដំបងឫស្សីទៅបុកឈ្មោះ សេង ធឿន ចំនួនពីរដំបងត្រូវចំឆ្អឹងជំនីខាងឆ្វេង ហើយឈ្មោះ យឺន មករា ចូលទៅប្រតាយប្រតបឈ្មោះ សេង ធឿន បន្ថែមទៀតបណ្តាលឱ្យមានរបួសហើមជាំភ្នែកខាងឆ្វេង បន្ទាប់មកបែកចេញពីគ្នាអស់ទៅ។

រហូតដល់ថ្ងៃទី ១៩សីហា២០១៩ ម៉ោង ៩ព្រឹក​ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុក ហើយកម្លាំងអធិការសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបញ្ជូនអធិការដ្ឋានស្រុកដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...