ឃាត់ខ្លួ​នបុគ្គលិកក្រុមហ៊ុន OISHI ២នាក់សង្ស័យកឹបកេងលុយជាង២លានដុល្លារ

ភ្នំពេញ​ ៖ បុរស២នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋានប៉ូលិសជាតិចាប់ខ្លួនជាបន្ដបន្ទាប់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្រោយពីបានទទួលពាក្យបណ្ដឹងថា «បានកឹបកេងលុយក្រុមហ៊ុនអស់ជាង ២លានដុល្លារសហរដ្ឋអាមេរិក »រហូតមកដល់ពេលនេះគេមិនទាន់ដឹងពីចម្លើយសារភាពរបស់ជនសង្ស័យនៅឡើយទេ ។

ប្រភពព័ត៌មានពីប៉ូលិសបានឱ្យដឹងថា បុគ្គលទាំងពីររូបដែលត្រូវកម្លាំងប៉ូលិសចាប់ខ្លួន១-ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និង២-ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនេយ្យ ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១១សីហាឆ្នាំ២០១៩កន្លងទៅ។

ប៉ូលិសបន្តថា​ ការចាប់ខ្លួនបុរសទាំងពីររូបខាងលើនេះបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់នាយកក្រុមហ៊ុន HSC Beverages Co.,Ltd ដែលក្រុមហ៊ុនសង្ស័យនិងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ មកក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណូលប្រមាណជាង២លានដុល្លារអាមេរិក​ ។

ប៉ូលិសបន្តថា មុនឈានដល់ការដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ បុគ្គលឈ្មោះ សុង សាក់លី និងឈ្មោះ សម រតនៈ ព្រមទាំងអ្នកផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធក៏បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដើម្បីធ្វើសវនកម្មផ្ទៃក្នុង ។ ប៉ុន្ដែក្រោយធ្វើកិច្ចសន្យារួចមកបុគ្គលទាំងពីរនាក់នេះបានព្យាយាមគេចវេសមិនព្រមចូលខ្លួនធ្វើសវនកម្មផ្ទៃក្នុងនោះឡើយ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានប៉ូលិសសួរនាំ នៅនាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab