កន្ទុយបារីមួយដេីមបង្កជាអគ្គិភ័យឆេះផ្ទះផ្អេីលឈុល

​     ភ្នំពេញ​ ៖ មានករណីគ្រោះអគ្គិភ័យនៅផ្ទះល្វែងមួយកន្លែង ដែលមានទីតាំងនៅផ្ទះលេខ២៩ ផ្លូវលេខ១៩៩ កែង៣១៨ ក្រុមទី ១៨ ភូមិ២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ឆេះនៅជាន់ទី៣​ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩នេះ​ ដោយសារកន្ទុយបារីបណ្តាលឱ្យទ្រព្យសម្បត្តិមួយចំនួន​  ។ 

​     ប៉ូលិសលិសនិយាយថា​ ម្ចាស់ផ្ទះឈ្មោះលី​ វ៉ាន់នី​ ភេទស្រីអាយុ ៤៥ឆ្នាំ។ មូលហេតុដែលឆេះបណ្ដាលមកពីកន្ទុយបារីហើយឆេះរាលដាលឆេះតុទុកដាក់សម្ភារៈនិងឯកសារមួយចំនួន។ ភ្លាមនោះប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ៥គ្រឿងបាញ់ទឹកអស់២គ្រឿងស្មើនឹង៨ម៉ែត្រគូបទៀតហើយរហូតដល់ថ្នាក់ម៉ោង២និង៥០នាទីទើបរលត់ទាំងស្រុង៕

adverise with khmeread
tiger
Loading ad ...