ទុស្សេចរន្តអគ្គិសនីឆេះផ្ទះ៤ល្វែងផ្ទាល់ដីខូចខាតគិតជាប្រាក់ជាង៧ម៉ឺនដុល្លារ

     កណ្ដាល​ ៖​ ផ្ទះរបស់ពលរដ្ឋលក់សម្លៀកបំពាក់ និងស្បែកជើងយីហោ "ហ្វេសសិន" ចំនួន៤ល្វែងផ្ទាល់ដី រួមទាំងសម្ភារៈក្នុងផ្ទះជាច្រើនទៀតទទួលខូចខាតស្ទើរទាំងស្រុង គិតជាទឹកប្រាក់ជាង៧ម៉ឺនដុល្លារត្រូវបានភ្លេីងឆេះ កើតឡើងនៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃចាស់ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល មូលហេតុឆ្លងចរន្តអគ្គិសនី ។ 

​      ប៉ូលិសស្រុកខ្សាច់កណ្ដាលនិយាយថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានចំនួន៤ល្វែង មានទំហំទទឹង២០ម៉ែត្រ បណ្ដោយ១៨ម៉ែត្រធ្វើអំពីដែកប្រក់ស័ង្កសី ជារបស់ឈ្មោះ ពុំ នឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរលក់ខោអាវនិងស្បែកជើង ។ ចំណែកសម្ភារៈខូចខាតមាន ស្បែកជើងដាក់លក់មួយចំនួនធំ ,ខោអាវដាក់លក់ជាច្រើន, កាបូបស្ពាយ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សរុបទឹកប្រាក់ចំនួន៧០០០០ដុល្លារសហរដ្ឋអាមេរិក (ប្រាំពីរមុឺនដុល្លារអាមេរិក)។

​      ប៉ូលិសបន្តថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានករណីអគ្គីភ័យឆាបឆេះផ្ទះលក់សម្លៀកបំពាក់ខាងលើ ភ្លាមនោះកម្លាំងប៉ូលិសស្រុកខ្សាច់កណ្ដាល និងកម្លាំងប៉ូលិសស្រុកមុខកំពូល បានសហការចុះអន្តរាគមន៍ពន្លត់ និងមានការអន្តរាគមន៍ពីកងរាជអាវុធហត្ថស្រុកផងដែរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទើបភ្លើងត្រូវបានរលត់ជាស្ថាពរនៅវេលាម៉ោង៧ព្រឹក ។
​       បន្ទាប់ពីធ្វើការពន្លត់រួចសមត្ថកិច្ចបញ្ជាក់ថា ករណីនេះគឺបណ្ដាលមកពីឆ្លងចរន្តអ្គគិសនីដោយម្ចាស់ផ្ទះបើកភ្លើងចោលមិននៅផ្ទះ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab