ហ្វីលីពីនឥឡូវចូលរួមប្រណាំងប្រជែងនៅទីអវកាសដែរ បន្ទាប់ពីបង្កើតទីភ្នាក់ងារអវកាសផ្ទាល់ខ្លួន ហៅថា PhilSA

ខណៈដែលពិភពលោកកំពុងប្រណាំងប្រជែងសមិទ្ធិផលគ្នាទៅវិញទៅមក ឥឡូវហ្វីលីពីននឹងបង្កើតទីភ្នាក់ងារអវកាសផ្ទាល់ខ្លួនដែរហើយ។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២១សីហា។

មេដឹកនាំប្រទេសហ្វីលីពីនលោកប្រធានាធិបតី Rodrigo Duterte បានអនុញ្ញាតជាផ្លូវការដល់ការបង្កើតទីភ្នាក់ងារអវកាសហ្វីលីពីន ដែលមានឈ្មោះថា PhilSA នៅថ្ងៃទី ៨ ខែសីហា។

ទីភ្នាក់ងារអវកាស PhilSA ដែលនឹងទទួលបានថវិកាដំបូងចំនួនមួយពាន់លានប៉េសូ នឹងសម្របសម្រួលរាល់គោលនយោបាយរដ្ឋាភិបាលនិងសកម្មភាពនាពេលអនាគតដែលស្រដៀងគ្នាទៅនឹងអង្គការណាសារបស់អាមេរិកដែរ។

ប្រទេសនៅអាស៊ីមួយចំនួនទៀតរួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និង វៀតណាម គឺមានទីភ្នាក់ងារអវកាសផ្ទាល់ខ្លួនរួចហើយ។

ដំណឹងនេះកើតឡើង បន្ទាប់ពីអូស្ត្រាលីនិងតួកគីថ្មីៗនេះទើបតែបានបង្កើតទីភ្នាក់ងារអវកាសរបស់ខ្លួនដែរ។

យោងតាមប្រភពជាច្រើនបានឱ្យដឹងថា ទីភ្នាក់ងារអវកាសហ្វីលីពីនសង្ឃឹមជំរុញឱ្យល្អប្រសើរឡើងនូវសន្តិសុខជាតិ ការគ្រប់គ្រងគ្រោះហន្តរាយ និង ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...