រថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងនៅជប៉ុន ចេញដំណើរបានជាង ១០ នាទីក្នុងល្បឿន ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ភ្លេចបិទទ្វារ អ្នកដំណើរឡើងប៉ះសក់

រថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងមួយគ្រឿងបានភ្លេចបិទទ្វារ ពេលកំពុងបើកបរក្នុងលឿន ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃចន្ទ។ នេះបើយោងតាម BBC។

គ្មានអ្នកដំណើរណាម្នាក់ក្នុងចំណោមអ្នកដំណើរទាំង ៣៤០ នាក់រងរបួសនោះទេ ហើយអ្នកបញ្ជារថភ្លើងក៏បានធ្វើការបញ្ឈប់បន្ទាន់ផងដែរ នៅពេលគាត់ឃើញទ្វារចំហចោល។

អ្នកដំណើរនៅចំណតរថភ្លើង Hayabusa លេខ ៤៦ បានជាប់គាំងអស់រយៈពេល ១៥ នាទី ខណៈដែលការត្រួតពិនិត្យបានធ្វើឡើង។

ក្រុមហ៊ុនរថភ្លើងជប៉ុន East Japan Railway និយាយថា បុគ្គលិកអនាម័យភ្លេចបិទឧបករណ៍ ដែលប្រើសម្រាប់បើកទ្វារ។

សារព័ត៌មានជប៉ុននិយាយថា រថភ្លើងនោះបានធ្វើដំណើរអស់រយៈចម្ងាយ ៤ គីឡូម៉ែត្រជាមួយនឹងទ្វារបើកចោល ខណៈដែលវាបន្ថយល្បឿនដើម្បីឈប់កន្លែងណាមួយ ហើយគ្មាននរណាម្នាក់នៅក្បែរទ្វារបើកចោលនោះទេ។

រថភ្លើងនោះក៏បានដល់ក្នុងទីក្រុងតូក្យូក្នុងរយៈពេល ១៩ នាទី ដែលធ្វើឱ្យអ្នកដំណើរ ៣ ពាន់នាក់យឺតយាវការងារ៕

adverise with khmeread
tiger
Loading ad ...