បងប្អូនប្រុស ដែលសម្លាប់ប្អូនស្រីបង្កើតរហស្សនាម "Kim Kardashian ប៉ាគីស្ថាន" ព្រោះនាងសិចស៊ីពេក ទំនងដើរចេញពីគុកឆាប់ៗ បន្ទាប់ពីឪពុកម្តាយលើកលែងទោសឱ្យ

បងប្អូនប្រុស ដែលធ្វើឃាតប្អូនស្រីបង្កើតរហស្សនាម "Kim Kardashian ប៉ាគីស្ថាន" ដោយសារនាងផុសវីដេអូរាំសិចស៊ីលើបណ្ដាញសង្គម អាចដើរចេញពីគុកឆាប់ៗ បន្ទាប់ពីឪពុកម្ដាយរបស់គាត់បានលើកលែងទោសឱ្យ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធម្សិលមិញ។

Waseem Baloch បានច្របាច់ក ប្អូនស្រីឈ្មោះ Qandeel វ័យ ២៦ ឆ្នាំរហូតដល់ស្លាប់នៅផ្ទះរបស់ពួកគេក្នុងឆ្នាំ ២០១៦ ដោយអះអាងថា រូបភាព និងវីដេអូក្ដៅសាច់របស់នាង ធ្វើឱ្យថោកដល់ត្រកូល Baloch។

បងប្រុសរបស់នាងម្នាក់ទៀតឈ្មោះ Aslam Shaheen ក៏បង្ហាញមុខនៅចំពោះមុខតុលារការដែរក្នុងទីក្រុង Multan ក្នុងសម្លៀកបំពាក់ Punjab បើទោះជាតួនាទីរបស់គាត់ក្នុងករណីសម្លាប់នេះ ដឹងមិនច្បាស់ក៏ដោយ។

លិខិតបញ្ជាក់ដែលបានដាក់ជូនដោយឪពុកម្តាយ Baloch ថ្ងៃទី ២១ សីហា បានស្នើសុំឱ្យតុលាការបោះចោលរឿងក្ដីនេះ ហើយថាពួកគេបានលើកលែងទោសកូនប្រុសរបស់ពួកគាត់អស់ហើយ។

លិខិតបញ្ជាក់នោះអះអាងថា ច្បាប់ប្រឆាំងនឹងការសម្លាប់ដើម្បីរក្សាកិត្តិយស ត្រូវបានបង្កើតឡើងកាលពីប៉ុន្មានខែមុន បន្ទាប់ពីនាង Qandeel ត្រូវបានគេធ្វើឃាត ហើយដូច្នេះមិនគួរត្រូវបានអនុវត្តនៅក្នុងករណីរបស់នាងទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...