លោកអគ្គនាយកក្រុមហ៊ុនឯកជនហ្គោលឌិនអាត ជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលភ្លើងស្លាប់

    ភ្នំពេញ ៖ បុរសម្នាក់ជាអគ្គនាយកក្រុមហ៊ុនឯកជនហ្គោលឌិនអាត បានជិះម៉ូតូPCXលឿនពេក ហើយដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបោកជាមួយបង្គោលភ្លើងស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៤ និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិ ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

​      សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះឈ្មោះ មាស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរអគ្គនាយកក្រុមហ៊ុនឯកជនហ្គោលឌិនអាត ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ  ទីកន្លែងកំណើតផ្ទះលេខ៨៦បេ ផ្លូវ៦៣ សង្កាត់ស្រះចក ខណ្ឌដូនពេញជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-9519 ។

​     យោងតាមកាមេរ៉ាសុវត្តិភាពដែលថតជាប់សកម្មភាពរបស់ជនរងគ្រោះបានបង្ហាញថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ។ ខណៈមកដល់ ចំណុចកើតហេតុ ខាងលើដោយសារស្ថានភាពផ្លូវកោងផង ឯជនរងគ្រោះមិនបន្ថយល្បឿនផង ក៏ជ្រុលចង្កូតមកបុកខឿនចិញ្ចើមផ្លូវ ហើយផ្លោងជាង១០ម៉ែត្រទៅបោក និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗ។ ចំណែកឯបង្គោលភ្លើង និងម៉ូតូរងការខូចខាតតិចតួច ។

       ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តពោធិ៍ចិនតុង។ ឯម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំប្រគល់ជូនក្រុមគ្រួសារនៅពេលក្រោយ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab