ឆ្លងចរន្តអគ្គីសនីផ្ទុះឆេះនៅលេីបង្គោលភ្លេីងយ៉ាងសន្ធោសន្ធៅនៅ ខណ្ឌបឹងកេងកង

​    ភ្នំពេញ ៖ មានខ្សែភ្លើងមួយរមូលធំបានឆ្លងចរន្តអគ្គីសនី​ បង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ១៩៣កែងផ្លូវលេខ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

​      ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញមានការទុស្សេចេញពីប្រអប់កុងត័រ ប.ត 479-113 ត្រង់ចំណុចកើតហេតុជាខ្លាំង រួចក៏មានអណ្ដាតភ្លើងឆាបឆេះរីករាយដាលយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យប្រជាពលរដ្ឋកំពុងដេកលង់លក់ស្រួល ក៏បាននាំគ្នារត់ចេញក្រៅទាំងទឹកមុខភ័យខ្លាច ។

​      ករណីនេះបងប្អូនប្រជាពលរដ្ឋបានសហការជាមួយកម្លាំងសមត្ថកិច្ច យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង អស់ជាច្រើនបំពង់ នៅតែមិនរលត់  រហូតប្រជាពលរដ្ឋទាញ ទុយោទឹកបាញ់ពន្លត់ដោយខ្លួនឯង ទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្ដាលឱ្យមនុស្សណាម្នាក់បានរងរបួសនោះទេ។ ប៉ុន្តែចរន្តភ្លេីងនៅម្តុំនោះបានដាច់មិនមានភ្លេីងប្រេីឡេីយ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab