អនាគតគ្រូបង្វឹកថ្មីរបស់ក្លឹប Manchester City លោក Pep Guadiola ត្រូវបានព្រមានចំពោះការព្យាយាមទាក់ទងផ្ទេរកីឡាករឆ្នើមរបស់ក្រុម Bayern Munich មុនពេលលោកចាកចេញរដូវក្តៅខាងមុខ។ សេចក្តីរាយការណ៍ជាច្រើននៅអាល្លឺម៉ង់បានលើកឡើងថា កីឡាករ David Alaba ជាគោលដៅសំខាន់របស់លោក Pep ។
កីឡាករអូទ្រីសវ័យ២៣ឆ្នាំរូបនេះជាផ្នែកដ៏សំខាន់របស់ក្រុម Bayen អំឡុងពេលលោក Pep ដឹកនាំរយៈពេលបីឆ្នាំនៅ Allianz Arena ព្រោះកីឡាកររូបនេះមានសមត្ថភាពលេងទាំងជាខ្សែការពារឆ្វេង កណ្តាលឬជាខ្សែបម្រើកណ្តាលផងដែរ។ កិច្ចសន្យារបស់ Alaba ដែលមានទឹកប្រាក់៥លានផោនក្នុងមួយឆ្នាំនៅសល់ពីរឆ្នាំទៀត ហើយកិច្ចសន្យាថ្មីដែលមានទឹកប្រាក់១២លានផោនក្នុងមួយឆ្នាំកំពុងស្ថិតក្នុងការពិភាក្សា។
Bayern កំពុងព្យាយាមចងជើងកីឡាកសំខាន់ៗកុំឲ្យចាកចេញ។ ចំពេលមានការប៉ាន់ប្រមាណថា លោក Pep កំពុងត្រៀមនាំយកកីឡាករ Alaba មកកាន់ក្របខណ្ឌព្រីមីញ៉េលីកនោះ លោក Franz Beckenbauer បានព្រមានទាំងគ្រូបង្វឹកនិងក្រុមប្រឹក្សានាយករបស់ក្លឹបថា មិនត្រូវអនុញ្ញាតឲ្យលោក Pep ផ្ទេរកីឡាករសំខាន់ណាម្នាក់របស់ Bayern Munich ទេ៕
