ប៉ូលិស​ប៉ុស្តិ៍ស្វាយប៉ាកឃាត់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀន

​    ភ្នំពេញ ៖​ ប៉ូលិស​ប៉ុស្តិ៍ស្វាយប៉ាក​ ខណ្ឌឫស្សីកែវបានបេីកការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីរសៀល  ត្រង់ចំណុចក្រុមទី១ ភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ ។ 

​     ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ផេង រ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាលមុខរបរលក់ឈើ ។សម្ភារៈដកហូតក្រាមពណ៌សថ្លាចំនួន០១បញ្ចប់ធំ ។ 

​     នៅចំពោះមុខកម្លាំងប៉ូលិសជំនាញប៉ុសិ៍្តបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...