Chelsea រារាំងកិច្ចព្រមព្រៀងខ្ចីជើង Tiemoue Bakayoko ទៅក្លឹប Monaco

    តាមព័ត៌មានថា ក្លឹប Chelsea ស្ទាក់ស្ទើរមិនចង់ឲ្យខ្សែបម្រើ Tiemoue Bakayoko វិលត្រឡប់មកកាន់ក្លឹប Monaco ក្នុងកិច្ចសន្យាខ្ចីជើងនោះទេ។ ពួកគេបារម្ភថា ក្លឹបបារាំងនេះនឹងមិនអាចឆ្លើយតបនឹងតម្លៃផ្ទេរក្នុងកម្រិតមួយដែលប្រហាក់ប្រហែលនឹងការចំណាយ៤០លានផោនដើម្បីនាំយកកីឡាកររូបនេះមកកាន់ពហុកីឡាដ្ឋាន Stamford Bridge កាលពីពីរឆ្នាំមុនបានទេ។

    កីឡាករសញ្ជាតិបារាំងរូបនេះចង់ចាកចេញ បន្ទាប់ពីជួបរឿងខកចិត្តនៅក្របខណ្ឌ EPL និងត្រូវបានខ្ចីជើងទៅក្លឹប AC Milan ពេញមួយរដូវកាលមុន។

    កីឡាករវ័យ២៥ឆ្នាំរូបនេះធ្លាប់លើកពានជាមួយក្រុម Monaco និងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ CL កាលពីឆ្នាំ២០១៧ មុនពេលសម្រេចកិច្ចព្រមព្រៀងផ្ទេរតម្លៃ៤០លានផោនមកក្លឹប Chelsea។

    Bakayoko បានបង្ហាញមុខ៤៣លើកនៅរដូវកាលដំបូងរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក Antonio Conte ដោយជួយក្រុមឆលេស៊ីដោយលើកពាន FA Cup ប៉ុន្តែមិនបានបង្ហាញមុខទេ ក្រោមការដឹកនាំរបស់លោក Maurizio Sarri ។ កីឡាកររូបនេះក៏ហាក់ដូចជាគ្មានអនាគតដែរ ក្រោមការដឹកនាំរបស់លោក Frank Lampard ដែលមិនបានរាប់បញ្ចូលកីឡាកររូបនេះក្នុងក្រុមជម្រើសដំបូងនៅរដូវកាលនេះទេ៕
 

adverise with khmeread
tiger
Loading ad ...