Callum Hudson Odoi នឹងបង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់ Chelsea

    គ្រូបង្វឹកលោក Frank Lampard គ្រោងដាក់ឲ្យកីឡាករវ័យក្មេង Callum Hudson Odoi លេងក្នុងក្រុមជម្រើសដំបូងរបស់ Chelsea នៅខែក្រោយនៅពេលកីឡាកររូបនេះវិលត្រឡប់មកកាន់ការហ្វឹកហាត់វិញ ខណ:កំពុងដំណើរការចរចាកិច្ចសន្យាថ្មីបន្តរយៈពេល៥ឆ្នាំ បន្ទាប់ពីខកខានការប្រកួតរយៈពេលបួនខែដោយសារមានបញ្ហារបួសសរសៃពួរ អំឡុងពេលប្រកួតបញ្ចប់រដូវកាលមុន។
    Callum បានកសាងកេរ្តិ៍ឈ្មោះជាកីឡាករម្នាក់ក្នុងចំណោមកីឡាករយុវជនឆ្នើមរបស់អង់គ្លេស បន្ទាប់ពីបានបង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់ក្រុម Chelsea ក្នុងរដូវកាលឆ្នាំ២០១៨/១៩។
    Lampard គិតថា កីឡាករវ័យ១៨ឆ្នាំរូបនេះគឺជាផ្នែកមួយនៃផែនការរបស់លោកក្នុងក្រុមជម្រើសយុវជននៅពហុកីឡាដ្ឋាន Stamford Bridge ។ បន្ទាប់ពីធ្វើការវះកាត់នៅទីក្រុងបាសេឡូណាកាលពីខែមេសា Callum បានវិលត្រឡប់មកកាន់ការហ្វឹកហាត់វិញនៅសប្តាហ៍នេះហើយគ្រោងនឹងធ្វើសកម្មភាពឡើងវិញ បន្ទាប់ពីការសម្រាកសម្រាប់ការប្រកួតអន្តរជាតិរយៈពេលពីរសប្តាហ៍នៅដើមខែកញ្ញានេះ៕
 

adverise with khmeread
tiger
Loading ad ...