Cristiano Ronaldo បង្ហើបពីការចូលនិវត្តនៅឆ្នាំក្រោយ

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហើបបប្រាប់ថា ខ្លួនអាចនឹងបញ្ចប់អាជីពបាល់ទាត់ដ៏ជោគជ័យនៅដំណាច់រដូវកាលនេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចុះកិច្ចព្រមព្រៀងលេងរយៈពេលបួនឆ្នាំជាមួយក្លឹប Juventus កាលពីរដូវក្តៅ ហើយបន្តជួយក្រុមនេះលើកពានជើងឯកក្របខណ្ឌ Serie A នៅរដូវកាលដំបូងរបស់ខ្លួន។ 

    Ronaldo មិនបដិសេធចូលនិវត្តពីអាជីពបាល់ទាត់នៅឆ្នាំ២០២០នេះទេ ទោះបីជាសារភាពថា ខ្លួននៅមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្តលេងក្នុងកម្រិតកំពូលច្រើនឆ្នាំទៅមុខទៀតក៏ដោយ។

    Ronaldo បាននិយាយថា “ខ្ញុំមិនគិតអំពីការចូលនិវត្តទេ ប៉ុន្តែខ្ញុំអាចនឹងចាកចេញពីអាជីពនេះនៅឆ្នាំក្រោយ...ទោះបីជាខ្ញុំអាចលេងដល់អាយុ៤០ឆ្នាំឬ៤១ឆ្នាំក៏ដោយ”។

    Ronaldo បានជាប់ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅក្លឹប Juventus កាលពីរដូវកាលមុន ដោយរកបាន២១គ្រាប់ក្នុងលីក ខណៈពួកគេអាចវ៉ាដាច់ក្រុម Napoli ដើម្បីដណ្តើមយកពានជើងឯក៨សម័យកាលជាប់គ្នា។

    រហូតមកដល់ពេលនេះ កីឡាករម្ចាស់ពាន Ballon dÒr ប្រាំសម័យកាលរូបនេះបានលើកពានជើងឯកលីកនៅបីប្រទេសផ្សេងគ្នា និងស្ថិតក្នុងចំណោមកីឡាករដ៏ជោគជ័យបំផុត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab