ឃាត់មនុស្ស៥នាក់ពាក់ព័ន្ធគ្រឿងញៀននៅផ្ទះសំណាក់ហ្គាស៊ីនិងនៅសង្កាត់គោកចក

សៀមរាប​ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការពីកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងប៉ុស្តិ៍រដ្ឋបាលគោកចកក្រុងសៀមរាបបានចុះបង្ក្រាបបទរក្សាទុក ចាត់ចែងសម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ហ្គាស៊ី ស្ថិតនៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ និងចំណុចលំនៅដ្ឋានភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងខេត្តសៀមរាប​ ឃាត់ជនសង្ស័យ៥នាក់នាថ្ងៃទី២០សីហាឆ្នាំ២០១៩​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ៥នាក់រួមមាន​ ១-ឈ្មោះ ធី វុទ្ធា ភេទប្រុស ឆ្នាំកំណើត១៩៩២ មុខរបរគ្មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន),២-ឈ្មោះ គឹម សល់  ភេទប្រុស ឆ្នាំកំណើត ១៩៨២ មុខរបរគ្មាន ទីលំនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប(រក្សាទុក)(គ្មានសារធាតុញៀនក្នុងខ្លួន) ,៣-ឈ្មោះ តាន់ ចន្ធូ ហៅលីន ភេទស្រី ឆ្នាំកំណើត១៩៨៩ មុខរបរគ្មាន ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀម ខេត្តសៀមរាប(សម្រួល និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន),៤-ឈ្មោះ ធី ប៊ុនថែន ភេទប្រុស ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន ទីលំនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប(រក្សាទុកជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)និង ៥-ឈ្មោះ ថាង វណ្ណៈ ភេទប្រុស ឆ្នាំកំណើត ២០០៤ មុខរបរគ្មាន ទីលំនៅភូមិគោកតាចាន់ សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។ 

ប៉ូលិសដកហូតវត្ថុតាងមានម្សៅមេតំហ្វេតាមីនចំនួន២៨កញ្ចប់ស្មើនឹងទំងន់១៣,៥ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៤គ្រឿងរួច បញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២១ខែសីហាឆ្នាំ២០១៩ចាត់ការបន្តតាមច្បាប់​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab