ឆេះផ្ទះពលរដ្ឋមួយខ្នងនៅស្រុកជលគិរី និងឆេះលុយសុទ្ធមួយលានរៀល

កំពង់ឆ្នាំង ៖ មានគ្រោះអគ្គិភ័យកើតឡើងឆេះផ្ទះមួយខ្នង​ បង្កការភ្ញាក់ផ្អើលនាថ្ងៃពុធ ទី ២១ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង៣ និង២០នាទីរសៀល នៅចំណុចភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះបណ្តាលឱ្យឆេះផ្ទះ ១ ខ្នងទំហំ ៥ ម៉ែត្រគុណនឹង៧ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្ការ ដែលម្ចាស់ផ្ទះមានឈ្មោះសោ អៃ ភេទស្រី អាយុ ៥៣ ឆ្នាំ ។ សម្ភារៈខូចខាតរួមមាន ខោអាវ, ស្រូវ២បេ, ទូរទស្សន៍ ១គ្រឿង និងលុយ ១ លាន រៀល ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab