តារាល្បីៗរបស់អ៊ីរ៉ង់មានគំនិតប្លែកបែបបំពានច្បាប់, ប្រើរថយន្តសង្គ្រោះបន្ទាន់ដើម្បីបើកជ្រែកចរាចរណ៍កកស្ទះ

តារាល្បីៗនិងគ្រូឯកជនដែលស៊ីប្រាក់កម្រៃខ្ពស់ កំពុងប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ដោយខុសច្បាប់ ដើម្បីគេចចេញពីបញ្ហាស្ទះចរាចរណ៍ក្នុងទីក្រុងតេហេរ៉ង់។ នេះបើយោងតាមប្រធានសេវាកម្មរថយន្តសង្គ្រោះឯកជនរបស់អ៊ីរ៉ង់បញ្ជាក់។

លោក Mojtaba Lohrasbi បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Isna ថា សេចក្តីរាយការណ៍អំពី "បញ្ហាបែបនេះ" គឺពិតជាត្រឹមត្រូវ ប៉ុន្តែស្ថានភាពទាំងនោះគឺ "មិនធ្ងន់ធ្ងរដូចអ្នកខ្លះនិយាយទេ"។

រដ្ឋអាជ្ញាអ៊ីរ៉ង់បានបញ្ជាឱ្យមានបទប្បញ្ញត្តិដែលគ្រប់គ្រងការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់។ ប៉ុន្តែលោកវេជ្ជបណ្ឌិត Lohrasbi បាននិយាយថា ប៉ូលិសពិតជា "មមាញឹកខ្លាំងណាស់" ដែលពួកគេមិនអាចជួយស្ថានការនេះបានទេ។

លោកក៏បានកត់សម្គាល់ផងដែរថា "ការជិះរថយន្តសង្គ្រោះបន្ទាន់សម្រាប់គេចចេញពីបញ្ហាកកស្ទះចរាចរណ៍នៅតេហេរ៉ង់មិនត្រូវបានកំណត់ចំពោះ" តារាល្បីៗ និងគ្រូបង្រៀនទេ ខណៈមិនផ្តល់ព័ត៌មានលម្អិតបន្ថែមពីលើនេះទៀតទេ។

អ្នកប្រើប្រាស់បណ្តាញសង្គមអ៊ីរ៉ង់បានរិះគន់និន្នាការនេះ​ ប៉ុន្តែអ្នកខ្លះបានស្នើសុំឱ្យប្រជាជនកុំធ្វើឱ្យខកចិត្ត ដោយបញ្ឈប់រថយន្តសង្គ្រោះបន្ទាន់ពីការបំពេញកាតព្វកិច្ចរបស់ពួកគេ៕

adverise with khmeread
tiger
Loading ad ...