លោកស្រី Angelina Jolie ខំប្រឹងទប់ទឹកភ្នែកកុំឱ្យហូរ ពេលយក Maddox មករៀនតែម្នាក់ឯងនៅសាកលវិទ្យាល័យនៅកូរ៉េខាងត្បូង ដើម្បីរៀនជំនាញមួយ មានតែនៅកូរ៉េប៉ុណ្ណោះដែលបង្រៀន

លោកស្រី Angelina Jolie ខំប្រឹងទប់ទឹកភ្នែកកាលពីថ្ងៃពុធ បន្ទាប់ពីទម្លាក់កូនច្បង Maddox វ័យ ១៨ ឆ្នាំនៅសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

តារាសម្ដែងជ័យលាភីពានរង្វាន់អូស្ការ វ័យ ៤៤ ឆ្នាំរូបនេះបានប្រឹងទប់ទឹកកុំឱ្យហូរ ពេលនាំ Maddox ទៅដល់សាកលវិទ្យាល័យ Yonsei ខណៈដែលនិស្សិតជាច្រើននាំគ្នាសុំគាត់ថតរូបជាមួយ។

លោកស្រី Jolie បាននាំ Maddox ទៅសាកលវិទ្យាល័យនោះដើម្បីរៀនផ្នែកវិស្វកម្មជីវសាស្ត្រ ហើយនឹងស្នាក់នៅក្នុងសាកលវិទ្យាល័យនោះផងដែរ។

នៅពេលគេសួរថាតើគាត់នឹងស្នាក់នៅទីក្រុងសេអ៊ូររយៈពេលយូរប៉ុនណា លោកស្រីនិយាយថា "ខ្ញុំនឹងចេញនៅថ្ងៃនេះ ហើយថ្ងៃនេះគ្រាន់តែជាថ្ងៃ ដែលខ្ញុំទម្លាក់គាត់នៅទីនេះប៉ុណ្ណោះ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...