ពីឡុត និង អ្នកដំណើរ ថត Selfie ធ្វើព្រងើយ បន្ទាប់ពីធ្លាក់យន្តហោះចូលសមុទ្រ ហើយមិនស្លាប់

នេះគឺជាវីដេអូដ៏អស្ចារ្យមួយបង្ហាញពីទិដ្ឋភាពនៃយន្តហោះខ្នាតតូចមួយ បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែឆ្នេររដ្ឋកាលីហ្វ័រញ៉ា មុនពេលពីឡុតមួយរូប និងអ្នកដំណើររបស់គាត់ថតរូបសកម្មភាពសង្គ្រោះរបស់ពួកគេ ខណៈដែលត្រូវបានទិចដោយខ្ញែសមុទ្រ និងហែលទឹកនៅសល់ក្បាលលឹមៗ។

ពីឡុតនៅលើយន្តហោះមួយផ្សេងទៀតឈ្មោះ Owen Leipelt បានផ្តិតរូបភាពឧបទ្ទវហេតុទាំងស្រុង ខណៈដែលមាស៊ីននៅលើយន្តហោះធុនតូចម៉ាក Beechcraft Bonanza របស់មិត្តគាត់លែងដំណើរការ ហើយយន្តហោះបានធ្លាក់ទៅលើផ្ទៃទឹកនៅក្បែរឆ្នេរសមុទ្រ Half Moon Bay។ លោក Leipelt ផ្តល់ដំណឹងទៅដល់ក្រុមគ្រប់គ្រងដែនអាកាសពីឧបទ្ទវហេតុនេះ ខណៈដែលគាត់បានបន្តហោះក្រវែលជុំវិញយន្តហោះរបស់មិត្តគាត់កាលពីថ្ងៃអង្គារ។

នៅផ្ទៃទឹកខាងក្រោម ពីឡុតរបស់យន្តហោះធ្លាក់ លោក David Lesh វ័យ ៣៤ឆ្នាំ ក៏បានផ្តិតវីដេអូជាមួយនឹងទូរស័ព្ទការពារជម្រាបទឹករបស់គាត់ ខណៈដែលអ្នកដំណើរតែមួយគត់របស់គាត់ ដែលមិនបញ្ចេញអត្តសញ្ញាណ បានស្ថិតនៅក្នុងទឹកអស់រយៈពេល ៤០នាទី មុនត្រូវបានជួយសង្គ្រោះ។ ពួកគេមិនមានរបួសអ្វីនោះទេ។

លោក Lesh បានប្រាប់ទៅវេបសាយ NBC និង KRON4 ថា "ខ្ញុំប្រហែលជាស្ថិតនៅកម្ពស់ ១គីឡូម៉ែត្រ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន។ ខ្ញុំមិនអាចធ្វើឱ្យម៉ាស៊ីនដំណើរការបានទេ ហើយដាក់វាចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិកតែម្តង។ យើងចុះចតនៅលើទឹកប្រមាណជារាប់សិបម៉ែត្រ ហើយឥទ្ធិពលវាយប្រហារពីផ្ទៃទឹកគឺតិចតួចបំផុត វាមិនពិបាកទាំងស្រុងទេ ហើយភ្លាមៗយើងបានបើកទ្វារ និងចេញទៅស្លាបយន្តហោះ។ យើងបានយកអីវ៉ែអីវ៉ាន់សំខាន់ៗចេញពីយន្តហោះ។ ខ្ញុំបានចាប់កាន់ទូរស័ព្ទដៃរបស់ខ្ញុំ និងសោឡាន។ ខ្ញុំបានដឹងថា យើងមានពេលប្រហែលជា ២០ ទៅ៣០វិនាទី មុនពេលយន្តហោះលិច"។

លោក Lesh បាននិយាយថា លោកជឿថាប្រេងសាំងមិនល្អបណ្តាលឱ្យយន្តហោះដំណើរការខុសប្រក្រតី។

អ្នកនាំពាក្យម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មាន DailyMail.com ថា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ នឹងស៊ើបអង្កេតពីគ្រោះថ្នាក់នេះ៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16