តុលាការម៉ិកស៊ិកអនុញ្ញាតឱ្យមនុស្សពីរនាក់គត់ក្នុងប្រទេសអាចទិញកូកាអ៊ីនមកប្រើបាន

អង្គភាពមួយនៅពីក្រោយរឿងក្តីនេះបាននិយាយថា ចៅក្រមម៉ិចស៊ិកបានផ្តល់សិទ្ធិឱ្យមនុស្សពីរនាក់ប្រើប្រាស់កូកាអ៊ីន នៅក្នុងសេចក្តីសម្រេចបែបនេះលើកដំបូងបំផុតរបស់ខ្លួន។

តុលាការបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យមនុស្សទាំងពីរនេះ "កាន់កាប់ ដឹកជញ្ជូន និងប្រើកូកាអ៊ីន" ប៉ុន្តែហាមលក់។ នេះបើយោងតាមអង្គភាពប្រឆាំងនឹងបទល្មើសម៉ិកស៊ិក (MUCD) ។

MUCD ដែលស្វែងរកការបញ្ចប់ "សង្គ្រាមប្រឆាំងគ្រឿងញៀន" របស់ប្រទេសនេះ បានហៅសេចក្តីសម្រេចនេះថាជា "ជំហានប្រវត្តិសាស្ត្រ"។

សេចក្តីសម្រេចនេះត្រូវតែពិនិត្យដោយតុលាការជាន់ខ្ពស់ មុនពេលវាត្រូវបានអនុម័ត។

MUCD បាននិយាយថាតុលាការទីក្រុងម៉ិកស៊ីកូ បានបញ្ជាឱ្យអាជ្ញាធរសុខភាពរបស់ប្រទេសនេះឈ្មោះ Cofepris អនុញ្ញាតឱ្យមានការប្រើកូកាអ៊ីនដល់មនុស្សទាំងពីរនាក់ ដែលគេមិនបញ្ចេញឈ្មោះនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab