ជិះម៉ូតូស៊េរី២០១៩មិនទាន់ធ្វើស្លាកលេខមកឆក់ទូរស័ព្ទតាមផ្លូវត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖​ ប៉ូលិសខណ្ឌ៧មករា​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងបន្ទាប់ពីបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩  វេលាម៉ោង ១០និង៣០នាទីនៅមុខផ្ទះលេខ ១៩ ផ្លូវលេខ១០៧ កែងផ្លូវលេខ ២៤២ ភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា  ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះឡេង ប៉ឆាយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ  ស្នាក់នៅលេខ ៥០៥អឺ០ ផ្លូវ១២៨ សង្កាត់ផ្សារដេប៉ូទី៣  ខណ្ឌទួលគោក ។ ចំណែក​ជនរងគ្រោះឈ្មោះតាន់  ប៉ុនជៀង ភេទប្រុស​ អាយុ៣៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ៨៣អឺ០ ផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។ 

វត្ថុតាង និង សម្ភារៈចាប់យករួមមាន ១-ម៉ូតូ១ឝ្រឿង ម៉ាក ហុងដាសេ១២៥ស៊េរី២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពឆក់,២-ទូរស័ព្ទម៉ាកអាយហ្វូន ៦ ពណ៌ផ្កាឈូកជាទូរស័ព្ទរបស់ជនរងគ្រោះបានប្រគល់ឱ្យរងគ្រោះវិញ និង៣-ទូរស័ព្ទម៉ាកOPPO A7 និង ម៉ាកណូគាចុចពិល ជារបស់ជនសង្ស័យ។ 

បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡេង ប៉ឆាយ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...