មានត្រឹមតែ $53/ខែ ក៏អាចទិញ Huawei P30 Pro ថ្មីស្រឡាងបានដែរ!

ភ្នំពេញ ថ្ងៃទី​​ 21 កក្កដា ឆ្នាំ 2019 ស្រលាញ់ Huawei​ P30 Pro យូរហើយ ប៉ុន្តែអត់ទាន់សន្សំលុយបានគ្រប់មែនទេ? មិនចាំបាច់សន្សំលុយទៀតទេ! ក្រុមហ៊ុន Huawei បានចាប់ដៃគូសហការជាមួយហត្ថា First Choice ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន Huawei ទាំងអស់ជាមួយការបង់រំលោះងាយៗ និងលក្ខខណ្ឌស្រួលៗ សម្រាប់ម៉ូដែល Huawie P30 Pro។

អ្នកនឹងទទួលបានស្មាតហ្វូន Huawei P30 Pro ថ្មីស្រឡាងមួយគ្រឿង ដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ហើយខែបន្ទាប់ អ្នកគ្រាន់តែបង់ត្រឹមតែ $53 រីឯខែបន្តបន្ទាប់ទៀត គឺត្រឹមតែ $84.01 តែប៉ុណ្ណោះ។ អ្នកអាចធ្វើការបង់រំលោះបាននៅ៖ Huawei Concept Store The Bridge Mall, Huawei Concept Store ផ្សារទំនើបសុវណ្ណាជាន់ទី 4, Huawei Concept Store ផ្សារទំនើបរតនាផ្លាហ្សា, ហាងអាម៉ីសៀវអេង 2, ហាង ឆាយអេង, ហាងខ្មែរអប្សរ ស្ទឹងមានជ័យ, ហាងអង្គរមាស, ហាងស៊ីវអេង 1 និងនៅគ្រប់ Smart Shop ទាំងអស់នៅរាជធានីភ្នំពេញដែលនៅជិតអ្នកបំផុត!

ថ្មីៗនេះ Huawei P30 Pro បានគ្រង់តំណែងស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំពី European Image and Sound Association (EISA) ដែលជាសមាគមន៍ទស្សនាវដ្តីអេឡិចត្រូនិចល្បីៗទាំង 55 មកពីជាង​ 30 ប្រទេសនៅជុំវិញពិភពលោក។ Huawei P3o Pro បានឈ្នះពានរង្វាន់នេះ ដោយសារការវាយតម្លៃលើសមត្ថភាពថតរូបដ៏អស្ចារ្យ ជាពិសេសការថតរូបនៅទីងងឹត បានយ៉ាងល្អឥតខ្ចោះ។ ជាងនេះទៅទៀត Huawei P30 Pro បំពាក់ដោយកាមេរ៉ា​បួនគ្រាប់ SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះច័ន្ទ បច្ចេកវិទ្យាថតរូបបែប AI ​ សមត្ថភាពថតវីឌីអូពីរប្លង់ ដំណាលគ្នា គឺប្លង់ពីចំងាយនិងមើលកៀក  និងថាមពលថ្មប្រើបានយូរ។ គួរបញ្ជាក់ផងដែរថា កំពូលកាមេរ៉ា​​​ Leica​ ទាំង 4​ គ្រាប់មានទំហំ​ 40MP​​ ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។

ដូច្នេះអ្នកអាចក្លាយជាម្ចាស់ស្មាតហ្វូនដ៏ល្អបំផុតប្រចាំឆ្នាំនេះ ដោយគ្រាន់តែធ្វើការបង់រំលោះ ជាមួយលក្ខខណ្ឌ   ងាយៗ មិនស្មុគស្មាញ និងចំណាយតិចក្នុងការបង់រំលោះប្រចាំខែ! តោះនៅចាំអីទៀត!

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/

Facebook: https://www.facebook.com/huaweimobilekh

adverise with khmeread
tiger
Loading ad ...