ក្មេងប្រុសអាយុ ១៣ ឆ្នាំបាត់បង់ជីវិតដោយសារចងក បន្ទាប់ពីក្មេងស្រីដែលខ្លួនលួច Crush ណាត់ជួបជាមួយក្មេងប្រុសម្នាក់ទៀត

ក្មេងប្រុសអាយុ ១៣ ត្រូវគេរកឃើញចងក បន្ទាប់ពីដឹងថា ក្មេងស្រីដែលគាត់លួចស្រឡាញ់ (Crush) បានចាប់ផ្ដើមណាត់ជាមួយនឹងក្មេងប្រុសផ្សេងទៀត។

មិត្តរបស់ Harry Storey គិតថា គាត់លេងសើច នៅពេលគាត់និយាយគ្នានៅលើបណ្ដាញសង្គម WhatsApp ថា គាត់នឹងធ្វើអត្តឃាតហើយ បន្ទាប់ពីគាត់មានដៃគូប្រជែងស្នេហា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២០សីហា។

អ្នកធ្វើកោសល្យវិច័យសពនៅ Oxforshire Coroner Darren Salter បានឱ្យដឹងថា ក្មេងប្រុសនោះបានមើលរឿងភាគទូរទស្សន៍មួយ ដែលតារាសម្ដែងស្រីបានចងកខ្លួនឯង ហើយគាត់ប្រហែលធ្វើត្រាប់តាមអ្វីដែលគាត់បានឃើញដែរ។

យ៉ាងណាមិញ ប៉ូលិសស៊ើបអង្កេតម្នាក់បាននិយាយថា សោកនាដកម្មនេះ Harry មិនមានបំណងចង់សម្លាប់ខ្លួនទេ នៅពេលគាត់ចងកខ្លួនឯង គាត់ប្រហែលជាមិនដឹងថាថាតើនេះនឹងដាច់ខ្យល់លឿនប៉ុណ្ណាទេ។

ឪពុករបស់ក្មេងប្រុសឈ្មោះ Adrew Storey បានដើរចូលក្នុងផ្ទះក្នុងភូមិ Chilton សង្កាត់ Didcot ទីក្រុង​ Oxfordshire ប្រទេសអង់គ្លេសនៅថ្ងៃទី ១ មីនា បន្ទាប់ពីធ្វើការរួច និងឃើញកូនខ្លួនស្លាប់នៅនឹងមុខស្រស់ៗតែម្ដង៕

adverise with khmeread
tiger
Loading ad ...