ចាប់ក្មេងស្រីអាយុ១៤ឆ្នាំរំលោភសេពសន្ថវៈសម្រេច២លើកត្រូវប៉ូលិសវ៉ៃខ្នោះ ឆ្ងាញ់ត្រង់រំលោភហើយ ប្រាប់គេឱ្យទៅផ្ទះ ហើយទៅដេកនៅរោងកម្មករធ្វើដូចអត់មានអ្វីកើតឡើង

ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោវ៉ៃខ្នោះ​ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើអនីតិជនអាយុ១៤ឆ្នាំសម្រេចបាន២លេីក​ នៅចំណុចរោងធ្វើចង្ក្រានដី ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩យប់។ 

ប៉ូលិសនិយាយថា យោងពាក្យបណ្តឹងឈ្មោះ ឈ.វ.ត. ភេទស្រីជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះឈ្មោះ ព.ល.ហ. អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ។​ ប៉ូលិសបានឃាត់ខ្លូនជនសង្ស័យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ ឈ្មោះ យ៉ាត ផានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើត ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។វត្ថុតាងចាប់យក ១-ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកមាសមួយគ្រឿង និង២-កាបូបលុយពណ៌សូកូឡាចំនួន០១។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៩យប់ ក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះ ទៅបន្ទប់ទឹកដែលមានចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ  ។ ពេលជនរងគ្រោះដើរទៅជិតដល់បន្ទប់ទឹក ស្រាប់តែជនសង្ស័យដែលកំពុងតែឈរនៅក្បែរបន្ទប់ទឹក បានចាប់ទាញដៃក្មេងស្រីរងគ្រោះយកទៅរោងធ្វើចង្ក្រានដី ដែលមានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល៥០ម៉ែត្រ ។ 

ពេលនោះជនសង្ស័យបានធ្វើសកម្មភាពចាប់ខ្ទប់ក្មេងស្រីរងគ្រោះទៅនឹងជញ្ជាំងរោង និងគំរាមក្មេងស្រីរងគ្រោះមិនឱ្យស្រែក រួចចាប់ឱបថើប ផ្តួលក្មេងស្រីរងគ្រោះទៅលើដី យកដៃឆ្វេងចាប់សម្រាតខោក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះបានសម្រេចចំនួន២លើក ។ 

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានឱ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ចំណែករូបគេ  ក៏បានដើរទៅកន្លែងស្នាក់នៅក្នុងរោងកម្មករបាត់ដោយធ្វើជាមិនមានរឿងអ្វីកើតឡើងនោះឡើយ  ។ ពេលក្មេងស្រីរងគ្រោះដើរទៅដល់ផ្ទះត្រូវម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ មានការសង្ស័យដោយឃើញក្មេងស្រីរងគ្រោះដើរឆ្លេឆ្លាចុះឡើង ទឹកមុខមានសភាពស្លេកស្លាំង ក៏បានសួរនាំក្មេងស្រីរងគ្រោះទើបបានដឹងរឿងរ៉ាវខាងលើ  ។ 

បន្ទាប់មកម្តាយបាននាំក្មេងស្រីរងគ្រោះទៅរាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ ។ លុះដល់វេលាម៉ោង១១យប់ ថ្ងៃខែឆ្នាំដដែល ប៉ូលិសប៉ុស្តិ៍ដ្ឋបាលព្រៃស បានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចរោងកម្មករស្នាក់នៅ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃសខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា «រូបគេពិតបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះបានសម្រេចចំនួន២លើកប្រាកដមែន»។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើ ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនជាបណ្ដោះអាសន្ន​ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...