សមត្ថកិច្ចចម្រុះខណ្ឌមានជ័យឃាត់ជនសង្ស័យ២នាក់ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍​ចាក់អង្រែលើ សហការជាមួយកម្លាំងប៉ូលិសខណ្ឌមានជ័យ,កម្លាំងសាលាសង្កាត់ចាក់អង្រែលើ ,មេភូមិព្រែកតាគង់ បានចុះពិនិត្យរដ្ឋបាលក្នុងសំណង់មិនរៀបរយមកដល់ចំណុចផ្ទះគ្មានលេខ (ចំណុចកើតហេតុ) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើនាថ្ងៃទី ២២ ខែ សីហា ឆ្នាំ​២០១៩វេលា​ម៉ោង​២និង៣០នាទីរសៀលបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ឡេះ ស្មាឯល ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី ទីលំនៅភូមិព្រែកតាពៅ ឃុំដើមមាន ក្រុងតាខ្មៅខេត្តកណ្តាល​និង២-ឈ្មោះ វ៉ាត ភារុន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន)​ចំនួន១កញ្ចប់ថង់តូច ,សម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនម៉ូតូចំនួន០១គ្រឿង     ។

បច្ចុប្បន្ន​​ជន​សង្ស័យ​ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...