adverise with khmeread E883af10 7fa7 42a0 b6dd 004b91453aa3   copy

ឃាត់​យុវជន​២​នាក់​ពីបទ​ប្រើ​ហិង្សា​នៅ​ក្រុង​សែន​មនោ​រម្យ​

    មណ្ឌលគិរី ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​ប៉ូលិស​ក្រុង​សែន​មនោ​រម្យ ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែ​មិនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩ ព្រឹក​នេះ​នៅ ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ  ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជ​នស​ង្ស​យ័​ចំនួន​២​នាក់​ដែល​បាន​ប្រព្រឹត្ត​ករណី​ហិង្សា ដោយ​ចេតនា​កាលពី​ថ្ងៃទី​១៥​ខែ មិនា ឆ្នាំ ២០១៦​គឺ 1-​ឈ្មោះ សុន សំណាង​ហៅ​វ៉ា ភេទ​ប្រុស អាយុ 20 ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ មាន​ដីកាចាប់ខ្លួន​លេខ 206/14 ចុះ​ថ្ងៃទី​២៨​ខែ២​ឆ្នាំ​២០១៤​ ​និង 2- ឈ្មោះ​ស្រួច ឌី ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​សិស្ស​។​

 ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់