ក្រសួងសុខាភិបាលចេញសេចក្តីប្រកាស គណនីហ្វេសប៊ុក Lyheng Smile និង Heng Smile សូមបញ្ឈប់ចែកចាយលក់គ្រឿងសម្អាង គ្មានលេខប្រវេទន៍៥មុខ ជាបន្ទាន់ព្រោះអាចប៉ះពាល់ដល់សុខភាពពលរដ្ឋ

ដោយ-ខ្មែររីដ 
ភ្នំពេញ- យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២២ សីហា ២០១៩ ស្តីពីការហាមឃាត់គណនីយហ្វេសប៊ុក ឈ្មោះ Lyheng Smile , Heng Smile ដែលបានចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាងតាមបណ្តាញសង្គមហ្វេសប៊ុក ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់ស្តីពីក្រសួងសុខាភិបាល។ 

ប្រភពបានបង្ហាញបន្តថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីឈ្មោះ Lyheng Smile, Heng Smile កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ចំនួន៥មុខ ១-Ly Heng Skin Care
Silver, ២- Ly Heng Skin Care Gold, ៣-Cleansing Form, ៤-Scrum Collagen Plus, ៥-Day Cream គ្មានក្រុមហ៊ុនត្រឹមត្រូវគ្មានលេខប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿការឃោសនាភូតកុហកបោកប្រាស់ខាងលើ និងបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើដែលផ្សព្វផ្សាយតាមគណនីឈ្មោះ Lyheng Smile, Heng Smileហើយក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីឈ្មោះ Lyheng Smile, Heng Smile ត្រូវឈប់ផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ
នេះព្រមទាំងប្រមូលមកកំទេចចោលជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ Lyheng Smile, Heng Smile ដែលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេទប្រវេទន៍ទខាងលើនេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មាន លេខប្រវេទន៍ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ សូម​ភ្ជាប់​គណនី​ឈ្មោះ​ Lyheng Smile,Heng Smile​ និង​ផលិត​ផល​គ្រឿង​សម្អាង​គ្មាន​លេខ​ប្រវេទន៍​ទាំង​៥មុខ៕

adverise with khmeread
tiger
Loading ad ...