បន្ទាប់ពី Twitter និង Facebook ឥឡូវដល់វេន YouTube បិទឆានែលរាប់រយ ដែលផ្សាយបង្អាប់ឈ្មោះបាតុករនៅហុងកុង

Google បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបិទឆានែលប្រព័ន្ធកម្សាន្តយក្ស Youtube ចំនួន២១០ ដែលបានបង្ហោះវីដេអូ "ក្នុងលក្ខណៈសម្របសម្រួល" ដល់ការតវ៉ាដែលកំពុងបន្តនៅហុងកុង។

ការប្រកាសនេះធ្វើឡើងបីថ្ងៃបន្ទាប់ពីបណ្តាញផ្សព្វផ្សាយសង្គម Twitter និង Facebook បានប្រកាសថា ពួកគេបានបិទគណនីរាប់រយ ដែលកំពុងបង្ហោះខ្លឹមសារដែលមានគោលបំណងធ្វើឱ្យអន្តរាយដល់ក្រុមអ្នកតវ៉ាលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ ក្រុមហ៊ុនបណ្តាញសង្គមទាំងពីរនេះបាននិយាយថា គណនីខ្លះត្រូវបានគេចាត់ថាជាអង្គភាពព័ត៌មាន និងអង្គភាពឯករាជ្យ ប៉ុន្តែតាមពិតមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។

ក្រុមហ៊ុន Google ដែលជាម្ចាស់កម្មសិទ្ធិលើ YouTube មិនបានផ្តល់ព័ត៌មានលម្អិតថា ថាតើឆានែល Youtube ទាំងនោះមានប្រជាប្រិយភាពខ្លាំងប៉ុនណា ឬចំនួនវីដេអូ ដែលត្រូវបានបង្ហោះចូលទៅក្នុងឆានែលទាំងនោះ នោះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...