កម្មករ​ កម្មការិនីរោងចក្រ៥នាក់ត្រូវប៉ូលិសចាប់ខ្លួន​ ខណៈកំពុងនាំគ្នាសេពថ្នាំញៀន

ភ្នំពេញ​ ៖​ កម្មករ​ កម្មការិនីរោងចក្រ៥នាក់ត្រូវប៉ូលិសខណ្ឌដង្កោចាប់ខ្លួន​ ខណៈកំពុងនាំគ្នាសេពថ្នាំញៀន នៅចំណុចក្បែរបន្ទាយទាហានភូមិភាគពិសេសស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង១៥នាទីយប់​ ។ 

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន១-ឈ្មោះ សុខ សុវណ្ណារ៉ា ហៅ ហ៊ុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ , ២-ឈ្មោះ អ៊ិន ប្រាស្នា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល,៣-ឈ្មោះ ចាន់ ថារ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល,៤-ឈ្មោះ ប៉ាញ ចាន់ណារី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិខ្នាច់រមាស ស្រុកឈូក ខេត្ដកំពត,៥-ឈ្មោះ ស្រឿន ផានីត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

វត្ថុតាងចាប់យក ១-ក្រាមពណ៌សថ្លាមួយកញ្ចប់ថង់តូច,២-ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1Y-7453 មួយគ្រឿង,ម៉ាកដូក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-7156  មួយគ្រឿងនិង៣-សម្ភារៈសម្រាប់ថ្នាំញៀនមួយចំនួន ។

ប៉ូលិសនយាយថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង១៥នាទីយប់ កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលរលួស បានសហការជាមួយប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ បានល្បាតក្នុងមូលដ្ឋានមកដល់ត្រង់ចំណុចក្បែរបន្ទាយទាហានភូមិភាគពិសេស ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ក៏ឃើញមានជនសង្ស័យ៥នាក់ខាងលើ កំពុងប្រើប្រាស់ថ្នាំញៀន ។ 

ពេលនោះសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញក្រាមពណ៌សថ្លាមួយកញ្ចប់ថង់តូចរបស់ឈ្មោះ សុខ សុវណ្ណារ៉ា ហៅ ហ៊ុច នៅលើគ្រែ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួមនឹង  ម៉ូតូចំនួន០២គ្រឿង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង ។ 

បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្ដស្វែងរកសារធាតុញៀនក្នុងទឹកនោមរបស់ជនសង្ស័យទាំង០៥នាក់ខាងលើ បានបង្ហាញឱ្យឃើញថា ពួកគេពិតជាមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ប្រាកដមែន ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab