ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបើកបុកគ្នា

សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនៅចំណុចទល់មុខផ្ទះឈ្មោះ មុយ ឃីមស្ថិតនៅលើផ្លូវជាតិលេខ៦ក្នុងភូមិតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ថ្ងៃសុក្រទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១អធ្រាត្របណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ 

ប៉ូលិសនិយាយថា​ ភាគីរថយន្តមួយគ្រឿងម៉ាក TOYOTA COROLLA ពាក់ស្លាកលេខភ្នំពេញ
2B- 5325 ពណ៌ក្រហម ប្រភេទទេសចរណ៍ អ្នកបើកបរឈ្មោះ រុន រដ្ឋា ភេទ ប្រុស អាយុ៣២ឆ្នាំ នៅភូមិលាភទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកមនុស្សម្នាក់ ឈ្មោះ ច្រិប ធុង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បើកបរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ។ 

លុះដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាក Hyundai ពាក់ស្លាកលេខត្បូងឃ្មុំ 3A-2329 ពណ៌ខៀវ ប្រភេទក្បាលសណ្តោង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត ។ ហេតុការណ៍នេះបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ឈ្មោះ រុន រដ្ឋា និងរបួសធ្ងន់ម្នាក់ ឈ្មោះ ច្រិប ធុង ព្រមទាំងខូចខាតរថយន្តចំនួន ០២គ្រឿង (ធ្ងន់០១គ្រឿង និងស្រាល០១គ្រឿង)។  ក្រោយពេលកើតហេតុ អ្នកបើករថយន្តធំបានរត់គេចខ្លួនបាត់ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ពិនិត្យវាស់វែង សម្រួលចរាចរណ៍ និងប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ព្រមទាំងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។ ចំណែកវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋានស្រុកជីក្រែង ៕

adverise with khmeread
tiger
Loading ad ...