adverise with khmeread 1

នាង Taylor Swift ជញ្ជក់មាត់​ជាមួយ​មិត្ត​ប្រុស Calvin Harris ទាំង​ឈុត​ប៊ី​គី​នី​លើ​វាល​ខ្សាច់​ដើម្បី​អបអរ​...

ពេលនេះ​ពួក​តារា​ទាំងពីរ​ដួង​បាន​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​នៅលើ​វាល​ខ្សាច់ ដែល​មើលទៅ​រ៉ូ​មែន​ទិ​ក​ខ្លាំង​សម្បើម​ណាស់​។​

Taylor Swift និង Calvin Harris ប្រហែលជា​កំពុង​បង្កើន​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​ពួកគេ​បន្ថែម​នាពេល​បច្ចុប្បន្ន​ឱ្យលើស​ពីអ្វី​ដែល​ពួកគេ​ទទួលបាន​កាលពី​គ្រា​កន្លងទៅ​។​

​គូស្នេហ៍​ដ៏​រីករាយ​មួយគូរ​នេះ​បាន​ប្រើប្រាស់​ពេលវេលា​មួយចំនួន​ដែល​សល់​ពី​ជីវិត​ដ៏​មមាញឹក​ប្រចាំថ្ងៃ​របស់​ពួកគេ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ធ្វើដំណើរ​ទៅ​រីករាយ​កម្សាន្ត​វិស្សមកាល​នៅឯ​តំបន់​ត្រូ​ពិ​ក ដែល​នាង​ពុំបាន​បង្ហើប​ឱ្យដឹង​នោះទេ​។​

​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ Taylor វ័យ ២៦ ឆ្នាំ និង​លោក Calvin ដែលមាន​ឈ្មោះ​ពិត Adam Richard Wiles វ័យ ៣២ ឆ្នាំ​ទាំងពីរ​រូបនេះ​បាន​ចែកចាយ​រូបថត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ពួកគេ​ជាមួយនឹង​ទិដ្ឋភាព​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ទៅក្នុង​បណ្តាញ​សង្គម Instagram ដើម្បី​បង្អួត​អ្នកគាំទ្រ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់