ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖​ ជនសង្ស័យ៣នាក់លើ២ករណីត្រូវបានប៉ូលិសឃាត់ខ្លួននៅក្រុង-ខេត្តព្រះសីហនុហេីយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ករណីទី១- កម្លាំងប៉ូលិសស្រុកព្រៃនប់ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុច​ផ្លូវបេតុងក្នុងផ្ទះជួល ស្ថិតក្នុងភូមិ២ សង្កាត់​១ ក្រុង​-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់​ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨និង១៥នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១- ឈ្មោះ គល់ សុខា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ​សង្កាត់​១ ក្រុង​- ខេត្តព្រះសីហនុ  មុខរបរកម្មករសំណង់និង២-យ៉ាន់ យ៉ុង ភេទ ប្រុស អាយុ ៣១ឆ្នាំ​មានទីលំនៅ​សង្កាត់​១ ក្រុង​-​ខេត្តព្រះសីហនុ មុខរបរ កម្មករ​សំណង់​។​ ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២១កញ្ចប់ និង ទូរស័ព្ទដៃចំនួន២គ្រឿង ។

ករណីទី២-កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តបានចុះបង្ក្រាបបទល្មើសគ្រឿងញៀន១ ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ខែសីហា ឆ្នាំ២០១៩​ នៅខាងក្រោយសុខសាន្ត ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ប៊ុន សុខ ភេទប្រុសអាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក និងដកហូតវត្ថុតាងពីខ្លូនជនសង្ស័យរួមមាន ម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៩ កញ្ចប់(ធំ១កញ្ចប់)ទូរស័ព្ទចំនួន១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab