ស្លាប់មនុស្ស២នាក់និងរបួស៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២លើកនៅខេត្តព្រះសីហនុ​

ព្រះសីហនុ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅខេត្តព្រះសីហនុ​ បណ្តាលឱ្យស្លាប់មនុស្ស២នាក់និងរបួស៣នាក់​ កើតឡើងនៅព្រឹកថ្ងៃតែមួយ​ ។ 

ករណីទី១-ក្មេងប្រុស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយស្ត្រីម្នាក់និងក្មេងៗ២ទៀត រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកគ្រឿងចក្រនិងម៉ូតូ នៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃ២៣សីហា២០១៩។ 

សមត្ថកិច្ចប្រាប់ជាបឋមថា ជនរងគ្រោះជាភាគីខាងម៉ូតូជិះឌុបគ្នា៥នាក់ រួមមានស្ត្រីម្នាក់ជាបងស្រី (ជាអ្នកបើកបរ) ឌុបប្អូនៗ៤នាក់ទៀតពីក្រោយ ដែលខ្លះជាសិស្សសាលា ។ ភ្លាមៗជនរងគ្រោះរងរបួសត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយគេពុំទាន់ដឹងថា វាសនា របស់ជនរងគ្រោះរួចផុតពីគ្រោះភ័យនៅឡើយទេ ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរ ពិសេសស្ត្រីជាបងស្រីដែលជាអ្នកបើកបរម៉ូតូផ្ទាល់ ។ ជនរងគ្រោះជាអ្នករស់នៅម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ 

ករណីទី២-រថយន្តដឹកទំនិញមួយគ្រឿងបើកបរចេញពីក្រុងឡើងចំណោតមិនរួច ក៏រអិលថយក្រោយមកបុកប៉ះខឿនរបាំងទ្រូងផ្លូវ ចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោង៨កន្លះព្រឹកថ្ងៃ២៣សីហា២០១៩នេះ។ 

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកប្រាប់ថា ពេលរអិលថយក្រោយ ជាសំណាងមិនមានយានយន្តផ្សេងនៅពីក្រោយ ហើយហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab