Real Madrid គ្រោងដណ្តើមយក Neymar ខណៈក្លឹប Barcelona អស់ជម្រើសក្នុងការចរចាជាមួយក្លឹប PSG

ក្លឹប​ Real Madrid ត្រៀម​ចំណាយ​ប្រាក់​ដើម្បី​ដណ្តើម​យក​កីឡាករ Neymar ជាមួយក្លឹប Barcelona នៅពេលក្លឹបជា​គូប្រជែង​មួយនេះ​ចាប់ផ្តើម​អស់ជម្រើស​ក្នុងការចុះកិច្ច​ព្រមព្រៀង​ផ្ទេរកីឡាករសញ្ជាតិ​ប្រេស៊ីលរូបនេះ​។

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​និយាយថា ក្លឹប Real មាន​សមត្ថភាព​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះសម្រេចបាន​ ដោយ​មិន​បាច់​កែសម្រួល​កញ្ចប់​ប្រាក់ឈ្នួលឡើយ បើទោះបីជា Neymar នឹង​មាន​តម្លៃខ្ពស់​នៅ​លើ​ទីផ្សារក៏ដោយ។

ការឧបត្ថម​ពីយីហោល្បីៗ​ បាននាំយក​ចំណូល​២៤លាន​ផោន​សម្រាប់​  Neymar រៀង​រាល់ឆ្នាំ​ ហើយ​កីឡាករ​រូបនេះ​នឹង​អាច​រ៉ាប់រង​ផ្នែក​ខ្លះ​នៃ​ប្រាក់ខែ​របស់​ខ្លួន​យ៉ាងមានប្រសិទ្ធភាព​ ខណៈ​ពេល​ក្លឹប​ Real ទទួល​បាន​ចំណែក​៥០ភាគរយ​នៃ​សិទ្ធិ​ប្រើប្រាស់​រូបភាព​របស់​ Neymar ៕

 

adverise with khmeread
tiger
Loading ad ...