Man Utd ប្រឈមនឹងការបង់ប្រាក់ ៣៦លានផោនឲ្យ Alexis Sanchez ប្រសិនបើក្លឹប Inter Milan ផ្ទេរជាផ្លូវការ

        ក្លឹប Man Utd កំពុង​ប្រឈម​នឹង​ការ​ចំណាយ​ប្រាក់​ច្រើន​ដល់​៣៦លានផោន​ ប្រសិន​បើ​កិច្ច​ព្រមព្រៀង​ខ្ចីជើង​របស់ Alexis Sanchez ទៅ​ក្លឹប Inter Milan ក្លាយ​ជាការពិត។

        តំណាងមកពីក្លឹបទាំងពីរ​បានរៀប​ចំការ​ចរចាបន្ថែមទៀត​កាលពីថ្ងៃពុធ​ទាក់ទិន​នឹង​កិច្ច​ព្រមព្រៀងផ្ទេរ​ពេញ​មួយ​រដូវកាល​ទៅកាន់​ក្របខណ្ឌបាល់ទាត់​អ៊ីតាលី​ ស្របពេល​ក្លឹប Inter Milan សង្ឃឹមថា នឹង​សម្រេចកិច្ច​ព្រមព្រៀង​នៅ​ដំណាច់សប្តាហ៍នេះ។

        កិច្ច​ព្រមព្រៀងនេះ​ត្រូវ​គេរំពឹងថា នឹង​មាន​បញ្ចូល​ជម្រើស​សម្រាប់​ក្លឹប Inter Milan ចុះកិច្ច​ព្រមព្រៀង​ផ្ទេរជា​អចិន្ត្រៃយ៍​នៅ​រដូវក្តៅឆ្នាំក្រោយ។

        ប៉ុន្តែ​គេជឿថា Inter Milan មាន​គម្រោង​ផ្តល់​កិច្ច​សន្យា​ដល់​ Sanchez ជាមួយ​នឹង​ប្រាក់ឈ្នួល​មិនលើសពី ១៥០.០០០​ផោន​ក្នុងមួយ​សប្តាហ៍​ ប្រសិនបើពួកគេ​សម្រេចផ្ទេរជាអចិន្ត្រៃយ៍​នៅរដូវក្តៅឆ្នាំក្រោយ។

        ក្លឹប Inter Milan ស្ទាក់ស្ទើរ​មិនចង់​ចំណាយ​ច្រើន​ ដោយ​សារតែ​កីឡាករ​ស៊ីលីរូបនេះ​មាន​វ័យ​៣១​ឆ្នាំ​ ហើយ​ប្រសិនបើ​ពួកគេ​ផ្តល់​កម្រិត​នេះ មានន័យថា សានឆេស បាត់បង់​៣៥០.០០០​ផោន​ក្នុង​មួយសប្តាហ៍ ដោយ​សារប្រាក់ឈ្នួលដើម​គឺ ៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ជាមួយ​ពហុកីឡាដ្ឋាន Old Trafford៕

adverise with khmeread
tiger
Loading ad ...