David Beckham ផ្តោតគោលដៅផ្ទេរកីឡាករ Luis Suarez របស់ក្លឹប Barcelona

        តាមព័ត៌មានថា David Beckham កំពុង​ផ្តោតគោលដៅ​ផ្ទេរ​ខ្សែប្រយុទ្ធ Luis Suarez របស់​ក្លឹប Barcelona សម្រាប់​ក្លឹប Inter Miami របស់​លោក។

        ក្លឹបនេះបាន​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​ពីរ​រូបរួច​ហើយ​គឺ Matias Pellegrini និង​កីឡាករ Julian Carranza ខណៈ​ពួកគេ​បន្ត​បន្ថែមសមាជិក​នៅមុន​យុទ្ធ​នាការដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ MLS នៅ​ឆ្នាំ​ក្រោយ​នេះ។

        ក្លឹប Inter Miami ត្រូវ​បាន​ភ្ជាប់​ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Edinson Cavani របស់​ក្លឹប PSG ហើយនៅ​ពេល​នេះ​អន្ទះ​សា​ចង់​បាន​ Suarez នេះបើតាមសេចក្តីរាយការណ៍​របស់​កាសែត Mundo Deportivo ។

កីឡាករ​អន្តរជាតិ​អ៊ុយរូហ្គាយ​ ដែល​នៅសល់កិច្ច​សន្យា​ពីរឆ្នាំ​ទៀត​ជាមួយ​ពហុកីឡាដ្ឋាន Nou Camp ប៉ុន្តែតាមរាយការណ៍​ថា ចាប់អារម្មណ៍​នឹង​គម្រោង​របស់​ក្លឹប Inter Milan ក្នុងរយៈ​ពេល​វែង។

        កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ត្រូវ​បាន​ញាំញី​ដោយ​សារបញ្ហា​របួស​ក្នុង​ពីរ​ឆ្នាំ​កន្លងទៅ​នេះ និង​មាន​បញ្ហា​របួសជាថ្មីទៀត​ អំឡុង​ពេល​ចាប់ផ្តើម​ការ​ប្រកួត​ដំបូងនៅ​រដូវកាល​ថ្មី​របស់​ក្របខណ្ឌ La Liga របស់​ក្លឹប Barcelona កាលពីសប្តាហ៍​មុន។

        Suarez ត្រូវ​បាន​ប្តូរ​ចេញ បន្ទាប់ពី​មាន​បញ្ហា​របួស​កំភួន​ជើង​ ខណៈ​ក្រុម​របស់​លោក Ernesto Valverde ចាញ់​ក្រុម Athletic Bilbao ១-០៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab