ស្ដ្រីអ៊ូហ្គង់ដាម្នាក់ ស្រឡាញ់ឆ្កែប្រៀបដូចកូនបង្កើតរបស់ខ្លួន តែនៅពីក្រោយការស្រឡាញ់ឆ្កែមួយក្បាលនេះទើបដឹងថាអស្ចារ្យប៉ុណ្ណា

នាង Filda ត្រូវបានគេយកចិញ្ចឹម និងបង្ខំឱ្យចូលក្នុងកងទ័ពឧទ្ទាម LRA នៅអាយុ ១៣ ឆ្នាំក្នុងប្រទេសអ៊ូហ្គង់ដា កន្លែងដែលនាងបានឃើញអំពើឃោរឃៅដ៏គួរឱ្យភ័យខ្លាចនៅទីនោះ។ ហើយ Filda បានកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងពេលត្រឡប់មកភូមិកំណើតវិញ នាងតែងតែសុបិនអាក្រក់ ពេលឃើញទិដ្ឋភាពបាញ់គ្នាក្នុងសមរភូមិ ជាពិសេសពេលឃើញបងប្អូនប្រុសត្រូវគេបាញ់សម្លាប់។

នៅពេលដែលនាងត្រឡប់មកស្រុកកំណើតវិញ អ្នកភូមិបានហៅនាងថាជាឃាតករ និងថាស្រីខ្មោចចូល។

ជាផ្នែកមួយនៃគ្រោងការដែលគេហៅថា The Comfort Dog Project នាងបានចាប់ដៃគូជាមួយឆ្កែ ដែលត្រូវគេបោះបង់ចោលពេលឆ្កែនោះនៅតូច។ បើគ្មានសុនខឈ្មោះ Lok Oroma ទេ ប្រហែលជានាងស្លាប់ដោយការធ្វើអត្តឃាតបាត់ទៅហើយ។ គម្រោង The Comfort Dog Project ត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដែលជាការព្យាបាលមួយសម្រាប់អ្នកមានជំងឺផ្លូវចិត្ត ដោយឱ្យពួកគេចេះស្រឡាញ់ឆ្កែ មើលថែពួកវា និងបង្ហាត់បង្រៀនពួកវា។ ឥឡូវអ្នកទាំងពីរកំពុងជួយគ្នាជាសះស្បើយមុខរបួសរួមគ្នា ជាមួយអ្នកផ្សេងទៀតជាច្រើនដូចពួកគេដែរ។ ហើយគម្រោងនេះកំពុងបង្កើតឡើងដើម្បីព្យាបាលមុខរបួស អ្នកដែលឆ្លងកាត់សង្គ្រាមក្នុងប្រទេសនេះផងដែរ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab