លួចចម្លែក,លួចតបណ្តាញទឹកស្អាតពីស្ត្រីម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន

កណ្តាល​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួននៅថ្ងៃទី២២សីហាឆ្នាំ២០១៩​ បន្ទាប់ពីបានធ្វើសកម្មភាពលួចតបណ្តាញទឹកស្អាតពីស្រ្តីជាជនរងគ្រោះម្នាក់​ មកបម្រើផ្គត់ផ្គង់នៅផ្ទះជួលរបស់ខ្លួន​ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ បៀវ គីមលី ភេទស្រី អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលវត្ថុតាងដកហូតកែងទុយោជ័រចំនួន១។

ចំណែកជនសង្ស័យឈ្មោះ លន់ សំអូន ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងកាត់សក់ នៅភូមិត្រយឹង ឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនរងគ្រោះខាតបង់លុយថ្លៃទឹកនិងថ្លៃភ្លើង ថ្លៃជួសជុសម៉ូទ័រដោយប្រើលើសកម្រិតបណ្តាលឱ្យឆេះវត្ថុតាងដកហូតកែងទុយោជ័រចំនួន១។

ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះចេះតែឆ្ងល់ឌីសង់ទ័រឧស្សាហ៍លោតនិងឆេះម៉ូទ័រញឹកញាប់ ទើបមកដល់ថ្ងៃទី២២សីហាឆ្នាំ២០១៩ ជនរងគ្រោះបានប្រើជាងឈ្មោះ ហឿន រុន ចុះទៅត្រួតពិនិត្យមើលទើបរកឃើញកន្លែងលួចតប្រព័ន្ធទឹក។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនបានលួចតប្រព័ន្ធទឹករបស់ជនរងគ្រោះ ដើម្បីយកមកផ្គត់ផ្គង់ផ្ទះជួលរបស់ខ្លួន កាលពីថ្ងៃទី២១សីហាឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់។

ករណីនេះកម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់​ ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab