ឆេះផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិទាំងស្រុង​នៅស្រុកព្រៃឈរ​ ខណៈម្ចាស់ផ្ទះទៅធ្វេីការរោងចក្រ

     កំពង់ចាម​ ៖​ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងនៅចំណុចភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅវេលាម៉ោង ៩និង៤០នាទី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ បណ្តាលឱ្យឆេះផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិទាំងស្រុង​ ។ 

​     ប៉ូលិសនិយាយថា​ ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការប៉ូលិសខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងប៉ូលិសស្រុកព្រៃឈរ ដឹកនាំក្រុមការងារពន្លត់អគ្គិភ័យយករថយន្តចំនួន ១គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ និងបាន គ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅវេលាម៉ោង ១០នង៣៥នាទី ដោយប្រើប្រាស់ទឹកអស់ ០២ស៊ីទែន ។

​     គ្រោះអគ្គិភ័យនេះ បណ្ដាលឱ្យ ខូចខាតផ្ទះទំហំ ៦គុណ៨ម៉ែត្រ ផ្ទះឈើប្រក់ក្បឿងខូចខាតទាំងស្រុង, មាស៣ជី, ប្លង់ដីផ្ទះ, ប្លង់ដីស្រែ បណ្ណធនាគារ, អត្តសញ្ញាណបណ្ណ និងមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

​      តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ ចំពោះករណី អគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពេលម្ចាស់ផ្ទះ​មិននៅ ទៅធ្វើការនៅរោងចក្រអស់ ៕

adverise with khmeread
tiger
Loading ad ...