adverise with khmeread Mgid uma video mtv

ម៉ៃ​ឃើ​ល​ជែក សុន​ទោះ​ស្លាប់​ទៅហើយ​ក្តី តែ​ទ្រព្យសម្បត្តិ​កើន​ឥត​ឈប់​រហូតដល់​ទៅជា​ង ៧០០ លាន​ដុល្លារ​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល បន្ទាប់ពី​លោក​ម៉ៃ​ឃើ​ល ជែក​សុន កំពូល​តារាចម្រៀង​ប៉ុប​អាមេរិក បាន​ស្លាប់​កាលពី​៧​ឆ្នាំមុន ការលក់​ទ្រព្យសម្បតិ្ត​និង​ប្រា​ក់បាន​ពីភាគហ៊ុន​របស់លោក​ពី​ក្រុមហ៊ុន​ចម្រៀង Sony/ATV Music Publishing  បាន​កើន​ឡើងដល់​៧៥០​លាន​ដុល្លារ​។​

​    ​មិនចាំបាច់​ឆ្ងល់​ទេ ប្រាក់​ទាំងនេះ​គឺ​លើសពី​គ្រប់គ្រាន់​សម្រាប់​កូនៗ​របស់លោក​។​ ​កាលពី​ថ្ងៃ​ចន្ទ មានការ​ប្រកាសថា ភាគហ៊ុន​ចំនួន​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ដែល​លោកបាន​ទិញ​ចំនួន​៤១,៥​លាន​ដុល្លារ​​ឆ្នាំ​១៩៨៥​នោះ​នឹងត្រូវ​បាន​លក់​។​

​    ​ចាប់តាំងពី​ស្តេច​ចម្រៀង​ប៉ុប​នេះ​បាន​ស្លាប់​កាលពី​ឆ្នាំ​២០០៩​មក​នោះ ភាពស្របច្បាប់​នៃ​ស្នាដៃ​សិល្បៈ​របស់លោក​បាន​ក្លាយជា​ប្រភព​លុយ​ដ៏​ច្រើន​បែបនេះ​៕

adverise with khmeread

មតិយោបល់