គ្រួសារអូបាម៉ាកំពុងព្យាយាមទិញផ្ទះធំនៅមាត់សមុទ្រនិងនៅចម្ការទំពាំងបាយជូរ តម្លៃជិត១៥លានដុល្លារ

លោកបារ៉ាក់ អូបាម៉ានិងលោកស្រីមីឆែល អូបាម៉ា កំពុងព្យាយាមទិញអចលនទ្រព្យដ៏ធំទូលាយមួយនៅចម្ការទំពាំងបាយជូរ Martha ពីម្ចាស់ឈ្មោះ Wyc Grousbeck នៅតំបន់ Boston Celtics រដ្ឋម៉ាសសាឈូសសេត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី២៣សីហា។

ផ្ទះនេះដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ១៤,៨៥ លានដុល្លារ ហើយមានបន្ទប់គេង ៧ និងបន្ទប់ទឹក ៩ នៅខាងក្នុងផ្ទះធំ ដែលមានផ្ទៃក្រឡាទំហំ ៧០០០ ម៉ែត្រការ៉េ។

នៅខាងក្រៅផ្ទះធំនោះ មានដីឆ្នេរទំហំ ២៩ អារនៅមាត់សមុទ្រ អាងហែលទឹកមួយ ផ្ទះបាយមួយ កន្លែងអាំងភ្លើងនៅក្រៅមួយ និង កន្លែងទទួលភ្ញៀវពីរ។

លោក Grousbeck បានដាក់ផ្ទះនេះលក់នៅលើទីផ្សារអស់ ៤ ឆ្នាំមកហើយ ដោយចុះបញ្ជីលក់ដំបូងបង្អស់ក្នុងឆ្នាំ ២០១៥ ក្នុងតម្លៃ ២២,៥ លានដុល្លារ៕ 

adverise with khmeread
tiger
Loading ad ...