ម្តាយរកពាក្យថ្លែងពុំបាន, ចែករូបថតឱ្យមើលទាំងអស់គ្នានូវគ្រាដែលកូនស្រីគាត់ចូលរៀនថ្ងៃដំបូង នៅមុននិងក្រោយពេលមកដល់ផ្ទះវិញ

រូបថតមុន និងក្រោយ នៃថ្ងៃចូលរៀននៅសាលាដំបូងរបស់ក្មេងស្រីអាយុប្រាំឆ្នាំមួយរូប ត្រូវបានចែកចាយរាប់ម៉ឺនដងនៅលើអនឡាញ បន្ទាប់ពីម្តាយរបស់នាងបានបង្ហោះ "រូបភាពពិតជាគួរឱ្យអស់សំណើច" មួយនេះ នៅលើបណ្តាញសង្គម Facebook។

Lucie មកពីភូមិ East Renfrewshire "ចូលចិត្តស្អាត" និងមើលទៅរៀបចំខ្លួនបានស្អាតយ៉ាងសមសួន មុននាងចាកចេញពីផ្ទះ។ នេះបើយោងតាមសម្តីរបស់លោកស្រី Jill ជាម្តាយរបស់ក្មេងស្រី។ ប៉ុន្តែនៅពេលនាងត្រឡប់មកផ្ទះវិញ ដោយលេងសប្បាយជាមួយនឹងមិត្តរបស់នាងពេញមួយថ្ងៃ ស្ថានភាពរបស់នាង "គឺពិតជារញ៉េរញ៉ៃមែនទែន"។

រូបថតមួយសន្លឹកនេះទទួលបានអ្នកចុច Like ជាង ១០.០០០ដង បន្ទាប់ពីលោកស្រី Jill បានយល់ព្រមឱ្យសារព័ត៌មានក្នុងតំបន់ដាក់រូបកូនស្រីរបស់ខ្លួននៅលើផេកបណ្តាញសង្គមរបស់ពួកគេ ជារូបតំណាងនៃពាក្យ "ត្រឡប់ទៅសាលាវិញ"។

លោកស្រី Jill បាននិយាយថា "នាងពិតជាស្រឡាញ់សាលារៀនខ្លាំងណាស់ ហើយនេះគឺជាថ្ងៃដំបូងរបស់នាងនៅក្នុងសាលា P2 ដូច្នេះនាងពិតជាស្រឡាញ់បទពិសោធន៍ថ្មីរបស់នាងខ្លាំងបំផុត"។ 

ពេលដែលលោកស្រី Jill បានឃើញ "រូបរាង" កូនស្រីគាត់កាលពីថ្ងៃចន្ទកន្លងទៅ គាត់បានសួរ Lucie ថាតើបានធ្វើអ្វីខ្លះ នាងតបវិញថា "អត់មានអ្វីទេ"។ លោកស្រី Jill បាននិយាយថា "អច្ឆរិយៈមែនថ្នាក់មត្តេយ្យកម្រិត២! គ្រូបង្រៀនពិតជាល្អ ពួកគេបង្រៀនយ៉ាងសកម្ម និងធ្វើរឿងជាច្រើនជាមួយក្មេង ដូច្នេះខ្ញុំទទួលយកវាបាន ទុកឱ្យសាលាធ្វើអីក៏ធ្វើចុះ។ នាងជាក់ស្តែងពិតជាមានថ្ងៃរីករាយបំផុត"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...