តារាចម្រៀងឥណ្ឌូនេស៊ីពីរនាក់រហស្សនាម "ផ្លែឪឡឹកទាំងគូ" ត្រូវអាជ្ញាធរបង្ខំឱ្យចេញមុខសុំទោសជាសាធារណៈជុំវិញវីដេអូបទចម្រៀងថ្មីថតរលាក់ដោះយ៉ាងសម្បើម

តារាចម្រៀងប៉ុបឥណ្ឌូនេស៊ីពីររូបដែលហៅខ្លួនឯងថា "Watermelons Duo" (ផ្លែឪឡឹកទាំងគូ) ត្រូវបានអាជ្ញាធរបង្ខំឱ្យចេញមកសុំទោសជាសាធារណៈ បន្ទាប់ពីបង្កើតវីដេអូចម្រៀង "សុដន់លោតផ្លោតៗ" បែបត្រេកត្រអាលក្រៃលែង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រម្សិលមិញ។

វីដេអូចម្រៀងបទ "Bounce" របស់តារាចម្រៀងទាំងពីររូបដែលបង្ហាញពួកនាងកំពុងរលាក់សុដន់លោតផ្លោតៗ នៅក្នុងផ្សារទំនើប និងចំណតចតរថយន្ត ត្រូវបានគណៈកម្មការកុមារឥណ្ឌូនេស៊ីកោះហៅ។

ដោយចម្រៀងឈ្មោះថា "Duo Semangka" និយាយក្នុងភាសាឥណ្ឌូនេស៊ីថា Bahasa ដែលបកប្រែថា "Watermelon Duo"​ តារាចម្រៀងឈ្មោះ Clara Gopa និង Vanya Kiara ត្រូវបានស្ដីបន្ទោសដោយអាជ្ញាធរក្នុងស្រុក។

ហើយគណៈកម្មការសភាសម្រាប់ការពារកុមារឥណ្ឌូនេស៊ីក៏បានកោះហៅនាងទាំងពីរនាក់មកសួរចម្លើយផងដែរ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីសារធារណជន៕

 

adverise with khmeread
tiger
Loading ad ...